មានការពិនិត្យ និងថតសុដន់ដោយឥតគិតថ្លៃជាច្រើនថ្ងៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត

យោងតាមសេចក្ដីជូនដំណឹងពីមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត បានឲ្យដឹងថា មន្ទីរពេទ្យមានកិត្តិយស សូមជម្រាបជូនដល់  ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ផ្នែករោគស្ត្រី និងផ្នែករូបភាពវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នឹងផ្ដល់ជូនដោយឥតគិតថ្លៃនូវ៖
-ការពិនិត្យ សុដន់
- ការថត សុដន់

កាលបរិច្ឆេទ៖  ចាប់ពីថ្ងៃទី ១៩-៣០ ខែមីនា ឆ្នាំ២០១៨
អាស្រ័យហេតុដូចនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជនទាំងអស់ សូមមេត្តាជ្រាបជាព័ត៌មាន។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់