អាហារ៦មុខអ្នកភ្នែកម៉្ញូបមិនគួរមើលរំលង....

ម៉្ញូបត្រូវបានគេស្គាល់ថាជាការមើលឃើញខ្លី ឬមើលឃើញជិត ដែលបណ្ដាលឲ្យមនុស្សមានការលំបាកក្នុងការមើលវត្ថុឆ្ងាយច្បាស់។ ការកើនទ្បើងនូវកម្រិតម៉្ញូបខ្ពស់ អាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងទៅលើភ្នែក រហូតអាចឈានទៅដល់ភាពពិការភ្នែក។ ដូច្នេះ ប្រភេទអាហារ៦មុខខាងក្រោមអាចជាផ្នែកមួយចូលរួមក្នុងការកាត់បន្ថយកម្រិតម៉្ញូប ឬរក្សាកម្រិតម៉្ញូបកុំឲ្យវិវឌ្ឍទៅមុខ៖

១. សាច់ត្រី
ត្រីជាប្រភេទអាហារដ៏ល្អសម្រាប់អ្នកភ្នែកម៉្ញូប ជាពិសេស ពពួកត្រីសាល់ម៉ុង ត្រីធូណា ដែលវាសម្បូរដោយអូមេហ្គា៣ ជួយឲ្យភ្នែកលោកអ្នក ភ្លឺច្បាស់ និងការពាររោគសញ្ញាភ្នែកស្ងួតបង្កពីមូលហេតុផ្សេងៗ។ ការបរិភោគសាច់ត្រីជាទៀងទាត់រៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការវិវឌ្ឍទៅជាជំងឺភ្នែកទ្បើងបាយ និងការចុះខ្សោយនៃជំងឺភ្នែកនៅពេលក្រោយបានយ៉ាងប្រសើរ។

២. សាច់សត្វ
ការបរិភោគសាច់ជ្រូក សាច់គោ និង អយស្ទ័រសម្បូរជាតិស័ង្កសី ដែលជាសារធាតុរ៉ែផ្តល់នូវ វីតាមីនA ដល់ភ្នែករបស់អ្នក។ វាក៏ជាផ្នែកមួយ ដ៏សំខាន់ក្នុងការធានានូវការផលិតជាតិមេទ្បានីនដែលសារជាតិពណ៌នេះទទួលខុសត្រូវចម្បងក្នុងការថែរក្សាការថតកាំរស្មីភ្នែក ជាពិសេសការពារភ្នែកងងឹតនៅពេលយប់។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរទទួលទានសាច់ក្នុងមួយថ្ងៃ យ៉ាងតិច ៣៧៥មីលីក្រាម។

៣. បន្លែបៃតង
បន្លែបៃតងសម្បូរទៅដោយសារជាតិ Lutein និង Zeaxanthin ដែលអាចការពារភ្នែករបស់លោកអ្នកពីកាំរស្មីពន្លឺព្រះអាទិត្យ ពិសេសការពារស្រទាប់ខាងក្នុងនៃគ្រាប់ភ្នែក។ មិនតែប៉ុណ្ណោះបន្លែបៃតងក៏ជួយបង្ការកុំឲ្យភ្នែកខ្សោយ និងកាត់បន្ថយការកើនទ្បើងនៃកម្រិតភ្នែកម៉្ញូប ប្រសិនបើអ្នកបរិភោគបន្លែប្រមាណ ១២ មីលីក្រាមរៀងរាល់ថ្ងៃ។ បន្លែទាំងនោះអាចរួមមាន ប៉េងបោះដំទ្បូង ស្ពៃ សាទ្បាត់ ខាត់ណា ជាដើម។

៤. ផ្លែឈើ
លោកអ្នកអាចបរិភោគប្រភេទផ្លែឈើដូចជា ស្ត្រូប៊័ររី ស្វាយ ល្ហុង និងក្រូច ធ្វើជាអាហារសម្រន់បាន ព្រោះវាសម្បូរទៅដោយវីតាមីនC ជួយបង្កើនប្រ-ព័ន្ធភាពសុំាក្នុងរាងកាយ បង្កើនភាពធន់នៃភ្នែកទៅនឹងជំងឺផ្សេងៗទៀត។ យ៉ាងហោចណាស់ អ្នកអាចបរិភោគផ្លែឈើចំនួន ៩០ មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស និង៧៥មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី ដើម្បីជំនួយដល់សុខភាពភ្នែករបស់អ្នក។

៥. គ្រាប់ធញ្ញជាតិ
ការបរិភោគគ្រាប់ធញ្ញជាតិជាប្រចាំ អាចជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងភ្នែកម៉្ញូប ព្រោះវាសម្បូរ ដោយវីតាមីនE ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារប្រតិកម្មផ្សេងៗ និងថែរក្សាភ្នែកឲ្យមើលឃើញកាន់តែច្បាស់។ លោកអ្នកគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិដូចជា អាល់មុន សណ្ដែកដីសណ្ដែកបៃតង និង ពពួកគ្រាប់ធញ្ញជាតិមួយចំនួនទៀតក្នុងបរិមាណត្រឹមតែ ០.៥ មីលីក្រាម ក្នុង មួយថ្ងៃ នោះអ្នកនឹងឃើញលទ្ធផល។

៦. ស៊ុត និង ការ៉ុត
ស៊ុតមានផ្ទុកទៅដោយវីតាមីនA ដែលជួយការពារភ្នែកងងឹតនៅពេលយប់ និង ភ្នែកស្ងួត។ ជាមធ្យម លោកអ្នកអាចទទួលទានស៊ុតក្នុងចន្លោះពី១ទៅ៤គ្រាប់ ក្នុងមួយថ្ងៃ។ រីឯការ៉ុតក៏មិន ខុសគ្នាដែរ វាជាបន្លែមាននូវវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឲ្យភ្នែកមានសុខភាពល្អ និងឲ្យភ្នែកមើលឃើញច្បាស់ជាងមុន។ ល្អបំផុត គួរទទួលទានទឹកការ៉ុត ប្រមាណ១១៨.២មីលីលីត្រ ឬ ការ៉ុត២០មីលីក្រាម ( ១ ទៅ ៤ ការ៉ុត) រៀងរាល់ថ្ងៃសម្រាប់អ្នកមានភ្នែកម៉្ញូប។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់