បើព្រឹកថ្ងៃសៅរ៍ហ្នឹងទំនេរស្រាប់ ទៅbreak up ជាមួយបញ្ហាផ្លូវចិត្តសិនហី?

កម្មវិធី «MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» នឹងត្រូវបានរៀបចំឡើងដោយ Healthogo ក្រោមកិច្ចសហការរៀបចំដោយ Anakot Asia, Angkor Yoga Center, Raintree, Manulife, ផលិតផលខូ-ផ្លាស់ស្ទ័រ (Co-plaster) និងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ នឹងមានវត្តមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង១១:០០ព្រឹក នៅឯអគារ Raintree ដែលនឹងជាកម្មវិធីមួយ ធ្វើការប្រមូលផ្តុំនូវអ្នកជំនាញទាក់ទិននឹងការលើកទឹកចិត្តដល់ខ្លួនឯង (self-motivation) ដើម្បីធ្វើការបង្ហាត់បង្ហាញដល់អ្នកចូលរួមអំពីលំហាត់ប្រាណ ក៏ដូចជាចលនា និងចំណេះដឹងដែលនាំឲ្យមានភាពរឹងមាំនៃសុខភាពផ្លូវចិត្ត ដោយនាំមកជូននូវសកម្មភាពផ្សេងៗដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តរបស់អ្នកចូលរួមរួមមាន ការធ្វើយោគៈ ការធ្វើសមាធិ ការស្តាប់បាឋកថា និងការប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តជាមួយនឹងវេជ្ជបណ្ឌិតឯកទេស។

«មានទ្រព្យ តែខ្វះការគ្រប់គ្រងចិត្ត ជីវិតមិនបានសុខនោះទេ» ជាសង្ឃដីកាដ៏មានអត្ថន័យ នៃព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា រីឯលោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ជាស្ថាប័នបណ្តុះបណ្តាលដែលផ្តោតលើភាពជាអ្នកដឹកនាំ ដែលបញ្ជូលការរៀនសមាធិ និងហ្វឹកហាត់ផ្លូវចិត្ត ឬ Mind Fitness (Holistic) ក៏បានលើកឡើងផងដែរថា «មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេល ដើម្បីស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន»។ ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត ពួកគាត់ទាំងពីរ រួមជាមួយនឹង លោក យាន់ វណ្ណៈ នាយកប្រតិបត្តិនៃ Angkor Yoga Center ព្រមទាំងវេជ្ជបណ្ឌិតនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ នឹងផ្តល់់កិត្តិយសចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងកម្មវិធីពិសេសនេះ។

កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨
ពេលវេលា  ៖ ៧:០០-១១:០០ ព្រឹក
ទីកន្លែង    ៖ អគារ Raintree Cambodia 
តម្លៃ       ៖ ចូលរួមដោយឥតគិតថ្លៃ (តម្រូវឲ្យមានការចុះឈ្មោះជាមុន)

សម្រាប់អ្នកដែលមានការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់ខ្លួន មិនគួរឲ្យកម្មវិធីនេះរំលងផុតទៅឡើយ…
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមក្នុងកម្មវិធីនេះ សូមធ្វើការចុះឈ្មោះតាមរយៈ  http://bit.ly/2IzrnMY 
សូមរួសរាន់ឡើង ព្រោះថាកន្លែងមានកំណត់!!! តោះ! ចូលរួម ដើម្បីចាប់ផ្ដើមថ្ងៃថ្មី ជាមួយនឹងសុខភាពផ្លូវចិត្តល្អប្រសើរ និងរឹងមាំទាំងអស់គ្នា…

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់