ពេលខ្លះមានអារម្មណ៍ថាហត់នឿយណាស់ stress ណាស់ តែក៏មិនប្រាកដច្បាស់ថា កម្រិតដែលខ្លួនឯងកំពុងតែប្រឈមហ្នឹង នឹងបង្កជាបញ្ហាអ្វីដែរឬអត់ដល់សុខភាពផ្លូវចិត្ត?
ដោយសារតែម្នាក់ៗមានប្រតិកម្មទៅនឹង stress របស់ខ្លួនតាមវិធីផ្សេងៗពីគ្នា ហើយក៏មិនមានតេស្តណាមួយពិតប្រាកដដែលអាចបង្ហាញពីកម្រិតនៃstress របស់អ្នកបានជាក់លាក់នោះដែរ។ យ៉ាងណាមិញ សម្រាប់តេស្តខាងក្រោមនេះ គ្រាន់តែបង្ហាញលទ្ធផលជាទូទៅមួយតែប៉ុណ្ណោះ…
សូមធ្វើការជ្រើសរើសរវាង “Yes” និង “No” សម្រាប់សកម្មភាពខាងក្រោមនេះ ហើយកុំភ្លេចធ្វើការឆ្លើយដោយភាពស្មោះត្រង់ណា៎…
វិធីបូកពិន្ទុ ៖
សូមធ្វើការបូកសរុបពិន្ទុទៅតាមចម្លើយដែលអ្នកបានឆ្លើយតបដោយ ចម្លើយYes = ១ ពិន្ទុ No = ០ ពិន្ទុ
សរុប ៖ ____________
1 ឧស្សាហ៍យកការងារមកធ្វើនៅផ្ទះ
2 មិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការងារដែលត្រូវបំពេញ
3 ច្រានចោល ឬគេចវេសពីបញ្ហា ដោយសង្ឃឹមថាវានឹងកន្លងផុតទៅ
4 ធ្វើការដោយខ្លួនឯង ដើម្បីប្រាកដថាកិច្ចការត្រូវបានធ្វើយ៉ាងល្អ និងត្រឹមត្រូវ
5 មើលស្រាលពេលវេលាក្នុងការសម្រេចកិច្ចការ
6 មានអារម្មណ៍ថាមានកាលបរិច្ឆេទកំណត់នៃការងារច្រើន
7 ជំនឿចិត្តលើខ្លួនឯងជាក់ស្តែងមានតិចជាងអ្វីដែលរំពឹងទុក
8 មានអារម្មណ៍ថាខុសឆ្គង នៅពេលដែលសម្រាក ហើយមិនបានធ្វើអ្វីសោះ
9 តែងតែគិតដល់បញ្ហាផ្សេងៗ ទោះបីជាក្នុងពេលដែលត្រូវសម្រាកក៏ដោយ
10 នៅតែមានអារម្មណ៍ថាអស់កម្លាំង និងហត់នឿយ បើទោះជាបានគេងគ្រប់គ្រាន់ក៏ដោយ
11 ជាញឹកញាប់បញ្ចប់ឃ្លាដែលគេនិយាយ បើសិនជាមាននរណានិយាយយឺតៗមួយៗ
12 មានទម្លាប់ញ៉ាំ ដើរ និយាយ និងបើកបរលឿន
13 មានបម្រែបម្រួលទម្លាប់នៃការញ៉ាំ (ញ៉ាំតិច ឬច្រើនពេក) ជួនក៏មិនបានញ៉ាំអាហារ
14 ធុញទ្រាន់ និងមិនស្រណុកចិត្ត រាល់ពេលត្រូវរង់ចាំ
15 បើមានរឿងរ៉ាវ ឬនរណារំខានអ្វី ជាទូទៅមិនបញ្ចេញមកក្រៅនោះទេ
16 រាល់ពេលដែលលេងកីឡា ឬល្បែងអ្វីមួយ គឺតែងតែចង់យកឈ្នះលើគេជានិច្ច
17 ផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ រារែកក្នុងការសម្រេចចិត្ត ប្រមូលផ្តុំអារម្មណ៍ ហើយខ្សោយការចងចាំ
18 មានទំនោរក្នុងការចាប់កំហុស និងរិះគន់អ្នកដទៃ ជាជាងលើកសរសើរ
19 ស្តាប់យោបល់អ្នកដទៃ បើទោះជាមានគំនិតផ្ទាល់ខ្លួនហើយក៏ដោយ
20 បាត់បង់ចំណង់ផ្លូវភេទ
21 មានទម្លាប់សង្គ្រឺតធ្មេញ
22 ឈឺចាប់សាច់ដុំ ជាពិសេសត្រង់ក ក្បាល ខ្នងផ្នែកក្រោម ស្មា
23 សមត្ថភាពបំពេញការងារហាក់ដូចជាទាបជាងមុន
24 ដូចជាចង់ទទួលទានជាតិអាល់កុល កាហ្វេអ៊ីន នីកូទីន និងគ្រឿងញៀនផ្សេងៗ
25 មានអារម្មណ៍ថាមិនមានពេលសម្រាប់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត
លទ្ធផល ៖
-ពិន្ទុ តិចជាង ឬស្មើ ៤ ៖ អ្នកមិនមានការប្រឈមនឹងជំងឺទាក់ទិននឹង stress ឡើយ
-ពិន្ទុ ៥-១៣ ៖ អ្នកមានការប្រឈមទៅនឹងជំងឺទាក់ទងនឹងstress ដែលប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ អ្នកគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដើមហេតុពិតប្រាកដនៃបញ្ហានេះ។
-ពិន្ទុស្មើ ឬច្រើនជាង ១៤ ៖ អ្នកប្រឈមខ្លាំងមែនទែនទៅនឹងបញ្ហានេះ ហើយក៏បានបណ្តុះនូវឥរិយាបថមិនល្អដែរ។ អ្នកក៏ងាយប្រឈមនឹងជំងឺទាក់ទិននឹង stress ដែលរួមមានដូចជា ជំងឺទឹកនោមផ្អែម ប្រកាំង ឈឺខ្នង ឬចុករួយក សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង បញ្ហាផ្លុវចិត្ត(ជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍…)។ អ្នកចាំបាច់ស្វែងរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីទទួលបានការប្រឹក្សា។
ប្រភព ៖ © International Stress Management Association UK – 2013
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
តើខ្ញុំត្រូវប្រឈមមុខនឹងជំងឺនេះដោយរបៀបណាបើពិន្ទុរបស់ខ្ញុំឡើងដល់ 20 ពិន្ទុ? ពេលខ្លះខ្ញុំចេះតែគិតចង់សំលាប់ខ្លួន។ ខ្ញុំពិបាកក្នុងខ្លួនណាស់។
សួស្តីបង! ដោយសារតែបងមានការប្រឈមទៅនឹងជំងឺទាក់ទងនឹងstress ដែលអាចប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត ឬផ្លូវកាយ ដូចនេះហើយ បងគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដើមហេតុពិតប្រាកដនៃបញ្ហានេះ...បងក៏គួរតែសាកល្បងផ្លាស់ប្តូរនូវទម្លាប់នៃការគិត ក៏ដូចជាបែបផែននៃការរស់នៅរបស់បងខ្លះៗផងដែរ...បងក៏អាចស្វែងយល់អំពីបញ្ហាសុខភាពផ្លូវចិត្តក្នុងអត្ថបទខាងក្រោមនេះបន្ថែមផងដែរ។ សូមអរគុណ… 1-https://healthtime.tips/library/article/1824 2-https://healthtime.tips/library/article/1665 3-https://healthtime.tips/library/article/1470 4-https://healthtime.tips/library/article/886 ឬបងអាចជ្រើសរើសយកប្រភេទអត្ថបទ《សុខភាពផ្លូវចិត្ត និងកំសាន្ត》ត្រង់ផ្នែកអត្ថបទ នៅក្នុងបណ្ណាល័យនៅក្នុងAppនេះផ្ទាល់តែម្តង...
ខ្ញុំរាប់ដោយស្មោះ បាន១៣?
សួស្តី! លទ្ធផលដូចដែលបានបញ្ជាក់់នៅក្នុងអត្ថបទខាងលើដែរ គឺថា បងមានការប្រឈមទៅនឹងជំងឺទាក់ទងនឹងstress ដែលអាចប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ ដូចនេះហើយ បងគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដើមហេតុពិតប្រាកដនៃបញ្ហានេះ...បងក៏គួរតែសាកល្បងផ្លាស់ប្តូរនូវទម្លាប់នៃការគិត ក៏ដូចជាបែបផែននៃការរស់នៅរបស់បងខ្លះៗផងដែរ...សូមអរគុណ
តើខ្ញុំត្រូវដោះស្រាយយ៉ាងណាបើពិន្ទុខ្ញុំរហូតដល់១៨?
ដោយសារតែលទ្ធផលបង្ហាញថា «អ្នកប្រឈមខ្លាំងមែនទែនទៅនឹងបញ្ហាstressនេះ ហើយក៏បានបណ្តុះនូវឥរិយាបថមិនល្អដែរ» ហេតុដូចនេះហើយ វានឹងការល្អប្រសើរបំផុត ដែលអ្នកអ្នកចាំបាច់ស្វែងរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីទទួលបានការប្រឹក្សាអំពីបញ្ហានេះ...សូមអរគុណ
ចាស៎អរគុណច្រើនសំរាប់ការឆ្លើយតប
ដោយក្តីរីករាយ...សូមអរគុណ! កុំភ្លេចថែទាំសុខភាពផ្លូវកាយ និងចិត្តណា៎...
សូមអភ័យទោសខ្ញុំសុំសួរបន្តិចតើខ្ញុំអាចទាក់ទងទៅមន្ទីរពេទ្យមួយណាដែលខ្ញុំអាចជឿជាក់និងទុកចិត្តបាន?
សួស្តី! តើបងមានបំណងស្វែងរកមន្ទីរពេទ្យដែលមានបម្រើសេវាកម្មអ្វីដែរ?នៅក្នុងគេហទំព័រ www.healthtime.tips និងកម្មវិធីទូរស័ព្ទHealthogo គឺមានបង្ហាញជូននូវមន្ទីរពេទ្យ និងគ្លីនិកជាច្រើនដែលបងអាចធ្វើការស្វែងរកតាមរយៈប្រភេទសេវា ដោយពិិនិត្យមើលលើការផ្តល់ពិន្ទុ ក៏ដូចជាមតិយោបលនៃអ្នកជំងឺដែលធ្លាប់បានទៅទទួលសេវាកម្មនៅទីនោះផ្ទាល់់ ក៏ដូចជាព័ត៌មានទូទៅនៃគ្លីនិក និងមន្ទីរពេទ្យដែលមានបង្ហាញជូនស្រាប់។ សូមអរគុណ...
Stress Level pro.
Take a good care of your mental health...In case you find yourself suffering much for a longtime, you'd better go for a consultation as well. Thanks
ចុះបានស្មើ១៤វិញ ម៉េចអត់មានក្នុងលទ្ធផលចឹង?
Good
សួស្តី! Vatey Bdm, សុំទោសដែលមានបញ្ហាខ្វះចន្លោះបន្តិចបន្តួច ពេលនេះក្រុមការងារបានធ្វើការកែតម្រូវហើយ។ ចំពោះលទ្ធផលសើ្ម១៤ គឺចូលទៅក្នុងកម្រិតចុងក្រោយដែរ...សូមអរគុណ
Thank you, Sokea Mou...Hope this can be useful for you
អត្ថបទទាក់ទង