ដុតសាច់ច្រមុះ ពេលមានបញ្ហាឈឺច្រមុះ ជាជម្រើសល្អឬអត់?

សំណួរ ៖ នាងខ្ងុំ អាយុ២៤ឆ្នាំ មានបញ្ហាឈឺច្រមុះ ហើយធ្លាប់ដុតសាច់ច្រមុះបាន៣សប្ដាហ៍ហើយនៅមន្ទីរពេទ្យរដ្ឋ ប៉ុន្តែឥឡូវខ្ងុំមានអាការៈឈឺ ហៀរសំបោរ និងហឹងត្រចៀក តើហេតុអ្វីបានជាមានអាការៈទាំងនេះកើតឡើង? តើមានការព្យាបាលណា ដែលល្អប្រសើរជាងការដុតនេះដែរឬទេ?

ចម្លើយ ៖ សាច់ច្រមុះ គឺមានស្រាប់ពីធម្មជាតិ (Turbinate) ដែលអ្នកអាចមើលឃើញក្នុងរន្ធច្រមុះ។ ពេលវារីកធំ ភាសាធម្មតានិយមហៅថាដុះសាច់ច្រមុះ តែតាមពិតជាការរីកធំនៃសាច់ច្រមុះលើសទំហំធម្មជាតិ ដែលការដុតសាច់ច្រមុះជាជម្រើសមួយក្នុងការព្យាបាល ប្រសិនបើការរីកនេះនៅបន្តយូររ៉ាំរ៉ៃ។ នេះបញ្ជាក់ថា ច្រមុះរបស់លោកស្រីនៅមានបញ្ហា រលាក ហើម នៅឡើយ គឺមិនមែនដោយសារការដុតច្រមុះនោះទេ យើងអាចប្រើប្រាស់ថ្នាំបានដោយមិនចាំបាច់ធ្វើអ្វីទៀតទេ ប្រសិនអ្នកជំងឺមិនមានវៀចឆ្អឹងច្រមុះទេ។ ប៉ុន្តែតម្រូវឲ្យពិនិត្យច្បាស់លាស់ ដើម្បីធ្វើការវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ។

បកស្រាយដោយ ៖ សាស្រ្តាចារ្យ ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់