ជំនឿមិនសមហេតុផលនៃជំងឺស្រឡទែន (Mumps) របស់ប្រជាជនយេីង (ការចែករំលែកដោយសាធារណជន)

ជំនឿ ៖ ចាស់ៗគាត់តែងជឿថា «ការទទួលទានផ្លែកន្ទួត និងសរសេរអក្សរ « ខ្លា » ឬ « ជា » នឹងធ្វើឲ្យអ្នកជំងឺស្រឡទែនជាសះស្បេីយ» ។  

ការពិត ៖ បេីទោះជាគ្មានការសរសេរពាក្យ « ខ្លា ឬ ជា» ឬ ទទួលទានផ្លែកន្ទួតក្តី វាក៏នឹងបាត់ទៅវិញជាធម្មតា ក្នុងអំឡុងពេល ៧ថ្ងៃ ទៅ ១០ ថ្ងៃក្រោយថ្ងៃផ្តេីមរោគសញ្ញា នេះ បេីយេីងមិនផ្តោតលេីការចេញជាផលវិបាក (Complications) នៃជំងឺបន្តទៀត តែផ្ទុយទៅវិញ ហាក់កាន់តែរំញោចលេីក្រពេញទឹកមាត់ (Parotid gland) ឲ្យបញ្ចេញបន្ថែម បេីអ្នកជំងឺទទួលទានរបស់ជូរៗ ហេីយរឹតតែធ្វេីឲ្យអ្នកជំងឺ គាត់ឈឺ ឬពឺតៗខ្លាំងជាងមុនលេីសដេីម ។ 

បេីទោះជាយ៉ាងណាក្តី មូលហេតុនៃជំងឺនេះ គឺកេីតឡេីងដោយសារមេរោគស្រឡទែន ប្រភេទវីរុសនៅក្រុមគ្រួសារ Paramyxoviridae ទៅចម្លងរោគលេីក្រពេញទឹកមាត់យេីងឲ្យទៅជាហេីម ។ មេរោគនេះបាចសាចការចម្លងតាមរយៈតំណក់ទឹកផ្លូវដង្ហេីម (Respiratory droplet) ដូចជាកណ្តាស ក្អក ការប៉ះផ្ទាល់អ្នកជំងឺដែលឆ្លងហេីយ និងជាពិសេសតាមរយៈទឹកមាត់អ្នកជំងឺ ។ 

ជាសរុបរួម បេីប្រជាជនយេីងមានបញ្ហានេះ យេីងមិនគួរបន្តទម្លាប់នេះទៀតទេ ពីព្រោះវាគ្មានប្រយោជន៍ក្នុងការព្យាបាលជំងឺស្រឡទែនឲ្យជាសះស្បេីយនោះឡេីយ ពោល គឺវានឹងជាទៅវិញដោយឯងៗ អំឡុងពេលប្រហែល ៧ ទៅ ១០ថ្ងៃ និងការព្យាបាលទៀតសោត ជាការព្យាបាលតាមរោគសញ្ញា ។ 

បកស្រាយដោយ ៖ ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ពាក្យទាក់ទង


មតិយោបល់

profile.png
Som Seyma 1 ឆ្នាំ មុន

Thx u !

profile.png
Heng Sothearith 1 ឆ្នាំ មុន

You're welcome, friend !

ឆ្លើយតប
profile.png
Mouyny Ngoun 1 ឆ្នាំ មុន

អរគុណចំពោះការចែករំលែក

profile.png
Heng Sothearith 1 ឆ្នាំ មុន

បាទ ! រីករាយក្នុងការចែករំលែក

ឆ្លើយតប