អ្នកបញ្ចប់ការសិក្សា និងមានសញ្ញាបត្រវេជ្ជបណ្ឌិតពីវៀមណាម ត្រូវបានទទួលស្គាល់ដោយក្រសួងហើយ!!!

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្តីពី«ការទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិតមកពីសាធារណរដ្ឋសង្គមនិយមវៀមណាម»បានឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចធ្វើការទទួលស្គាល់នូវសញ្ញាបត្រវេជ្ជបណ្ឌិតដែលត្រឹមត្រូវចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលស្របច្បាប់ពីសាធារណរដ្ឋសង្គមនិយមវៀមណាមវិញ ក្រោយពីបានធ្វើការពិនិត្យ និងពិភាក្សាឡើងវិញ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះហើយ សូមលោក-លោកស្រី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានសញ្ញាបត្រវេជ្ជបណ្ឌិត មកពីសាធារណរដ្ឋនិយមវៀមណាម ទទួលជ្រាបជាដំណឹង។

ជាមួយនឹងដំណឹងមួយនេះ យើងសង្កេតឃើញមានប្រតិកម្មតបវិជ្ជមាន និងអវិជ្ជមានផ្ទុះឡើងស្របពេលជាមួយគ្នា ហើយក៏បានក្លាយជាប្រធានបទមួយនៃការពិភាក្សាដ៏ក្តៅគគុកមួយជាពិសេសរវាងនិស្សិតនៅក្នុងវិស័យនេះផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក…ចុះសម្រាប់អ្នកវិញ តើអ្នកមានការយល់ឃើញយ៉ាងណាដែរ?

ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់