សំណួរដែលសួរញឹកញាប់អំពីជំងឺមហារីក

សំណួរទី១ ៖ តើជំងឺមហារីកជាជំងឺឆ្លងឬទេ?
ចម្លើយ ៖
ជំងឺមហារីក មិនមែនជាជំងឺឆ្លងទេ ដូចនេះ សូមកុំបារម្ភ ប្រសិនបើសមាជិកគ្រួសាររបស់អ្នក ឬមិត្តភក្តិជិតស្និទ្ធមានកើតជំងឺមហារីក ពីព្រោះអ្នកនឹងមិនអាចឆ្លងជំងឺនេះដោយផ្ទាល់នោះឡើយ។

សំណួរទី២ ៖ តើផ្នែកណាខ្លះនៃរាងកាយរបស់យើងដែលអាចកើតជំងឺមហារីកបាន?
ចម្លើយ ៖
ជាអកុសល ដុំមហារីកអាចកើតមាននៅលើគ្រប់សរីរាង្គ និងជាលិកានៃរាងកាយរបស់យើង។ ចំពោះមនុស្សធំ ដុំមហារីកដែលអាចកើតមានញឹកញាប់ជាងគេបំផុតគឺ មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំនិងបាត មហារីកក្រពេញប្រូស្តាត មហារីកក្រពះ មហារីកថ្លើម មហារីកមាត់ស្បូន និងតួស្បូន មហារីកបំពង់អាហារ មហារីកប្លោកនោម មហារីកលំពែង។

រីឯចំពោះកុមារ (រាប់បញ្ចូលទាំងទារកទើបនឹងកើត និងទារក) ព្រមទាំងក្មេងជំទង់ ក៏អាចប្រឈមនឹងការកើតមានមហារីកផងដែរ ដែលញឹកញាប់បំផុតគឺ៖
- មហារីកគ្រាប់ឈាម (Leukaemias)
- ដុំមហារីកនៅជាលិកា lymphatic (Lymphomas) ដែលរួមមាន ក្រពេញ Lymph (lymph nodes) និងសរីរាង្គអណ្តើក (spleen) ជាដើម
- មហារីកខួរក្បាល
- មហារីកលើជាលិកាទន់ និងឆ្អឹង (Sarcomas)
- មហារីកពីកំណើតដូចជា មហារីកលើកោសិកាបង្កកំណើត (រួមមាន មហារីក Teratoma ដែលជាមហារីករួមផ្សំគ្នាដោយជាលិកាច្រើនប្រភេទ) មហារីកតម្រងនោម មហារីកស្រទាប់រេទីន(បាតភ្នែក) និងមហារីកថ្លើមជាដើម។

គួរបញ្ជាក់ថា គ្រប់ដុំមហារីកទាំងអស់ដែលត្រូវបានរកឃើញ ក្រោយពេលធ្វើរោគវិនិច្ឆ័យហើយសុទ្ធតែទាមទារឲ្យមានការព្យាបាលឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
LY Soraksa 1 ឆ្នាំ មុន

គេថាជម្ងឺមិនឆ្លងគឺគេមិនអាចព្យាបាលដោយការប្រើប្រាស់ថ្នាំពេទ្យជាទេ ចុះហេតុអ្វីក៏នៅតែយកថ្នាំពេទ្យមកព្យាបាលទៀត?

profile.png
Clinic Community 1 ឆ្នាំ មុន

សួស្តីបង! ការប្រើថ្នាំ គឺដើម្បីគ្រប់គ្រង់ស្ថានភាពជំងឺ មិនឲ្យធ្ងន់ធ្ងរ ឧទាហណ៍៖ ជំងឺទឹកនោមផ្អែម គាត់ត្រូវញ៉ាំថ្នាំរហូត ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម ឲ្យស្ថិតក្នុងកម្រិតធម្មតា ហើយជំងឺនេះព្យាបាលមិនជាទេ...

profile.png
LY Soraksa 1 ឆ្នាំ មុន

សួស្តី Clinic Community ចម្លើយពនេះពិតជាត្រឹមត្រូវណាស់គឺវាគ្រាន់តែទប់ស្កាត់កុំឲ្យធ្ងន់ធ្ងរ ក៏ប៉ន្តែ តាមរបកគំហើញថ្មីបែបវិទ្យាសាស្ត្រត្រូវបានគេរក ឃើញហើយថាជម្ងឺទឹកនោមផ្អែមនេះត្រូវបានដោះស្រាយបានរួចរាល់ហើយ ហើយជម្ងឺប្រភេទ នេះគឺវាកកើតឡើងដោយសាកាខូច Metabolic និង Insulin Resistance តើពិតទេ? តែយើងត្រូវ ព្យាបាលពីដើមហេតុរបស់វាទើបវាជាមកធម្មតាបាន

profile.png
LY Soraksa 1 ឆ្នាំ មុន

ដើមហេតុរបស់វាគឺកាខូច Metabolic នោះអី ចុះបើ យើងព្យាបាល Metabolic ឲ្យមកធម្មតាបាន នោះ ជម្ងឺបែបហ្នឹងវាប្រាកដជាមកធ្មតាវិញ ដោយចាំបាច់ប្រើប្រាស់ថ្នាំឬចាក់អាំងស៊ូលីនទៀតឡើយ បើចង់ដឹងពត៌មានលម្អិតអាចខលតាមលេខ 0968858574 អគុណ សហការីករាយក្នុងការចែករំលែក

profile.png
LY Soraksa 1 ឆ្នាំ មុន

តាមពិតទៅជម្ងឺពពួក NCD OR METABOLIC SYNDROME នេះកុំពុងតែវាយលុកពិភពលោក យ៉ាងខ្លាំងដែលគ្មានវិធីទប់ស្កាត់បានឡើយ តើពិតដែរទេប្អូន? តែបច្ចុប្បន្ននេះក៏មានអ្នកវិទ្យាសាស្ត្រ មួយក្រុមបានរកឃើញវិធីការពារនិងព្យាបាលបានហើយ ហើយក៏មានប្រសិទ្ធិភាព99.99% គ្រាន់តែមានអ្នកដឹងនឹងអ្នកមិនទាន់បានដឹងតែប៉ុណ្ណោះ

profile.png
LY Soraksa 1 ឆ្នាំ មុន

ហើយខ្ញុំក៏រីករាយក្នុងការសហកានឹងការចែករំលែក ដោយផ្អែកទៅលើវិទ្យាសាស្ត្រជាគោល មិនអាចគ្រាន់តែនិយាយតែមាត់បានទេ

profile.png
Clinic Community 1 ឆ្នាំ មុន

អរគុណច្រើនបង...

profile.png
LY Soraksa 1 ឆ្នាំ មុន

Welcome

ឆ្លើយតប