ដកដង្ហើមតាមច្រមុះតែម្ខាង និងឧស្សាហ៍ហូរឈាមច្រមុះ អាចជាសញ្ញានៃ…

មិនត្រឹមតែពិបាកក្នុងការដកដង្ហើមតាមរយៈរន្ធច្រមុះតែម្ខាងទេ អ្នកជំងឺម្នាក់ក៏បានរាយការណ៍អំពីភាពញឹកញាប់នៃការហូរឈាមច្រមុះដែលចោទជាបញ្ហាចំពោះការរស់នៅរបស់គាត់ផ្ទាល់ផងដែរ។ រោគសញ្ញាទាំងនេះ ត្រូវបានសង្ស័យថាជាសញ្ញាព្រមាននៃជំងឺទាក់ទងនឹងសរីរាង្គច្រមុះ ដែលអ្នកជំងឺគួរទទួលការព្យាបាលឲ្យបានឆាប់បំផុត។

សំណួរ៖ ខ្ញុំបាទអាយុ២៥ឆ្នាំ ខ្ញុំដកដង្ហើមបានតែមួយចំហៀងច្រមុះ និងឧស្សាហ៍ចេញឈាមតាមច្រមុះផងដែរ។ តើបញ្ហានេះបណ្តាលមកពីបញ្ហាអ្វី និងអាចបង្កជាបញ្ហាលំបាកអ្វីដែរឬទេ? តើអាចព្យាបាលបានទេ?

ចម្លើយ៖ តាមការរៀបរាប់បញ្ជាក់ថា  ប្អូនប្រុសអាចមានបញ្ហា វៀចឆ្អឹងច្រមុះងាកមកម្ខាង ឬអាចមានដុំសាច់នៅក្នុងរន្ធច្រមុះម្ខាង។ បញ្ហាទាំងអស់នេះអាចព្យាបាលបាន តែតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ជាមួយនឹងការព្យាបាលត្រឹមត្រូវឲ្យបានទាន់ពេលវេលា។

បកស្រាយដោយ​៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និងក កម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់