សន្និសីទឱសថសាស្រ្តលើកទី១ ឆ្នាំ២០១៨

សន្និសីទឱសថសាស្រ្តលើកទី១ ឆ្នាំ២០១៨ ត្រូវបានរៀបចំដោយផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ និងភាពជោគជ័យនានា នៅក្នុងផ្នែកឱសថសាស្រ្តគ្លីនិក ឱសថស្ថានសហគមន៍ ពាណិជ្ជកម្មឱសថ សហគ្រាសផលិតឱសថ និងវេជ្ជជីវសាស្រ្ត។ សន្និសីទនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ​ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣​ អគារប៊ី នៃសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីគ្រប់មហាវិទ្យាល័យ ឱសថសាស្រ្ត ក្នុងប្រទេសកម្ពុជា ។

វាគ្មិនកិត្តិយសចំនួន១១នាក់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ ក្នុងនោះមាន៖

១. ឯកឧត្តម ឧកញ៉ា ឱសថការី  កៅ មុយលីម  អគ្គនាយកសហគ្រាសផលិតឱសថ អឺហ្វាក់ នឹងធ្វើបទបង្ហាញអំពី«បញ្ហាប្រឈម និងភាពជោគជ័យនៃផលិតផលក្នុងស្រុក នៅក្នុងទីផ្សារកម្ពុជា»។

២. លោកបណ្ឌិតឱសថសាស្រ្តឯកទេស សុខ ប៊ុនសូរ  ទីប្រឹក្សាផ្នែកទីផ្សារ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នឹងធ្វើបទបង្ហាញអំពី«តួនាទីឱសថការីក្នុងវិស័យទីផ្សារឱសថ»។

៣. លោកឱសថបណ្ឌិត ជា វីរៈ នាយកប្រតិបត្តិ និងឱសថការីនៃក្រុមហ៊ុន ខមញ៉ូនីធី ហ្វាម៉ា ខូអិលធីឌី នឹងធ្វើបទបង្ហាញអំពី«ការអនុវត្តន៍ល្អនៅក្នុងឱសថស្ថានឆ្នាំ២០២៨»។

៤. កញ្ញាបណ្ឌិតឱសថសាស្រ្តឯកទេស យូ វណ្ណនី សមាជិកក្រុមប្រឹក្សាគណៈឱសថការីរាជធានីភ្នំពេញ នឹងធ្វើបទបង្ហាញអំពី«ការបែងចែករវាងការផ្តល់ឱសថ និងការចេញវេជ្ជបញ្ជា»។

៥. លោកឱសថការី គីម ស៊ីថា ម្ចាស់ឱសថស្ថានយូនីឃែរ នឹងធ្វើបទបង្ហាញអំពី«បញ្ហាប្រឈមក្នុងការបើកឱសថស្ថានក្នុងប្រទេសកំពុងអភិវឌ្ឍន៍»។

៦. លោកស្រីឱសថបណ្ឌិតឯកទេស វង្ស ដានី ប្រធានផ្នែកមីក្រូជីវសាស្រ្ត នៃមន្ទីរពិសោធន៍មន្ទីរពេទ្យកុមារជាតិ នឹងធ្វើបទបង្ហាញអំពី«សារៈសំខាន់នៃលទ្ធផលតេស្តមន្ទីរពិសោធន៍ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ»។

៧. លោកស្រីបណ្ឌិតឱសថសាស្រ្តឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្រ្ត ចាតា និងជាសាស្រ្តាចារ្យបង្រៀនផ្នែកមីក្រូជីវសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងធ្វើបទបង្ហាញអំពី «បញ្ហាប្រឈមក្នុងវិជ្ជាជីវៈវេជ្ជជីវសាស្រ្តនៅក្នុងវិស័យសុខាភិបាល»។

៨. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេស នៃសហគ្រាសផលិតឱសថអន្តរជាតិ នឹងធ្វើបទបង្ហាញអំពី«តម្រូវការជាមូលដ្ឋានក្នុងការបើកសហគ្រាសផលិតឱសថ»។

៩. លោកឱសថការី ធឿន តិចម៉េង នាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នឹងធ្វើបទបង្ហាញអំពី«ការអភិវឌ្ឍន៍ផលិតផលឱសថថ្មីនៅក្នុងសហគ្រាសផលិតឱសថ»។

១០. លោកស្រីឱសថការី ពេជ្រ ច័ន្ទធីតា ឱសថការី នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នឹងធ្វើបទបង្ហាញអំពី«តួនាទីរបស់ឱសថការីនៅក្នុងមន្ទីរពេទ្យ»។

១១. លោកឱសថការី ខេង សេងលី  អតីតឱសថការី នៃមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នឹងធ្វើបទបង្ហាញអំពី «បញ្ហាប្រឈមក្នុងការអនុវត្តន៍ឱសថសាស្រ្តគ្លីនិកនៅក្នុងមន្ទីរពេទ្យ»។

សន្និសីទនេះត្រូវបានគាំទ្រដោយគណៈឱសថការីកម្ពុជា និងឧបត្ថម្ភធំដោយ៖ ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ។​

សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទលេខ៖​០៩៦ ២៨១ ៩៧៨២/០១១ ២២៣ ២៩៣ ឬអ៊ីម៉ែល៖​uhuykhim@puthisastra.edu.kh

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

 

ពាក្យទាក់ទង


មតិយោបល់