រៀនផ្នែកឱសថចប់ ប្រាកដជាត្រូវបើកឱសថស្ថាន ឬយ៉ាងណា? 

សម្រាប់អ្នកដែលបានចូលរួម កម្មវិធី Pharmacist Talk “និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រហែលជាបានដកសញ្ញាសួរ (?)បានមួយចំនួនធំហើយ។ ប៉ុន្តែចំពោះអ្នកដែលខកខានមិនបានចូលរួម អាចតាមដានលើ ទំព័រហ្វេសប៊ុក របស់ Healthtime Pro នូវវីដេអូសង្ខេបកម្មវិធី Pharmacist Talk របស់យើងដែលនឹងចេញនាពេលខាងមុខ។

គួរបញ្ជាក់ថា កម្មវិធី Pharmacist Talk ត្រូវបានប្រារព្ធនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-ជប៉ុន(CJCC) រៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ (HEALTHTIME PRO) របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន (HEALTHTIME CORPORATION) និងរួមសហការឧបត្ថម្ភដោយផលិតផល Coxil។ គោលបំណងសំខាន់នៃកម្មវិធីនេះមានចំនួន ២ធំៗគឺ៖ ទីមួយ “ការជួយតម្រង់ផ្លូវពីអាជីពនាពេលអនាគត បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្ត” និងទីពីរ “ការជួបសន្ទនាផ្ទាល់ ភ្ជាប់ទំនាក់ទំនង រវាងគ្រួសារឱសថការី ”

កម្មវីធីរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ១០រូបដែលជាអតីតនិស្សិតឱសថសាស្ត្រ និងសុទ្ធសឹងតែជោគជ័យលើវិថីការងារផ្សេងៗគ្នានាពេលបច្ចុប្បន្ន។ កម្មវិធីប្រព្រឹត្តទៅដោយមានចូលរួមយ៉ាងផុសផុល ពីសំណាក់ឱសថការី ក៏ដូចជានិស្សិតឱសថសាស្ត្រប្រមាណជាង ៧០នាក់ផងដែរ។ 

សកម្មភាពពេញមួយព្រឹកចែកចេញជា២ គឺ៖
1. ការចែករំលែកបទពិសោធន៍ពីសំណាក់សិស្សច្បងទាក់ទងនឹង ការសម្រេចចិត្តជ្រើសរើសការងារបច្ចុប្បន្ន(ហេតុអ្វី និងអ្វីជាកត្តាជម្រុញឲ្យជ្រើសរើសអាជីពបច្ចុប្បន្ននេះ? ធ្លាប់ជួបប្រទះទុក្ខលំបាក និងចំណុចពេញចិត្តអ្វីខ្លះលើវិថីមួយនោះ?)
2. ការប្រឹក្សាយោបល់ជាក្រុម ដោយអ្នកចូលរួមមានឱកាសសាកសួរសំណួរ សុំការផ្តល់យោបល់ ជាមួយសិស្សច្បងដែលមានបទពិសោធន៍ផ្សេងគ្នា ដើម្បីឲ្យពួកគេអាចត្រៀមខ្លួន មុនពេលឈានទៅកាន់ការជ្រើសរើសអាជីពដែលខ្លួនស្រឡាញ់ ឬក៏សម្រេចចិត្តរៀនបន្តថ្នាក់ក្រោយឧត្តមសិក្សា។

គួរបញ្ជាក់ផងដែរថា សិស្សច្បងឱសថការី ដែលបានចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖
1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍
3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល
4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា
5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ
6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd.
7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប
8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ
9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា
10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។

ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា...

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពាក្យទាក់ទង


មតិយោបល់