ក្រោយសម្រាលរយៈពេលប៉ុន្មានទើបខ្ញុំអាចធ្វើធ្មេញបាន?

សុខភាពរបស់ស្ត្រីក្រោយពេលសម្រាលអាចនឹងមានសភាពចុះខ្សោយទាមទារឲ្យមានការគិតគូរឲ្យបានដិតដល់មុនពេលស្រ្តីអាចទទួលយកការព្យាបាលពីបញ្ហាសុខភាពណាមួយផ្សេងទៀតដែលអ្នកអាននឹងអាចស្វែងយល់បានតាមរយៈករណីខាងក្រោម។

សំណួរ៖ នាងខ្ញុំអាយុ៣២ឆ្នាំ ទម្ងន់៥១គីឡូក្រាម កម្ពស់១ម៉ែត្រ៥៨ ជាស្រ្តីមេផ្ទះ។ ខ្ញុំបានសម្រាលកូនជាងមួយអាទិត្យហើយ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំហាក់ដូចជាមានអារម្មណ៍ថាឈឺធ្មេញថ្គាមម្ខាង ដែលធ្លាប់មានបញ្ហាដង្កូវស៊ីពីមុនមក។ នាងខ្ញុំចង់សួរបញ្ជាក់ថា តើក្រោយសម្រាលរយៈពេលប៉ុន្មាន ទើបខ្ញុំអាចធ្វើធ្មេញបាន?

ចម្លើយ៖ សូមបញ្ជាក់ថា មិនមានផលប៉ះពាល់ណាមួយទាក់ទងនឹងការព្យាបាលធ្មេញ ទៅនឹងរយៈពេលដែលប្អូនទើបនឹងសម្រាលកូនហើយនោះទេ។ ប៉ុន្តែ មានចំណុចមួយដែលប្អូនគួរយកចិត្តទុកដាក់ គឺថ្នាំលេបក្រោយពេលព្យាបាលធ្មេញ ដោយហេតុថា មានប្រភេទថ្នាំមួយចំនួនអាចចេញតាមទឹកដោះ និងទៅដល់ទារកបាន ពេលបំបៅ។

បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់