[មានវីដេអូ] តើគួររៀនបន្តឯកទេសអ្វី?

ចំពោះនិស្សិតវេជ្ជសាស្ត្រ <<តើគួររៀនបន្តឯកទេសអ្វី?>> ពិតជាសំណួរសំខាន់ និងត្រូវ​ចំណាយពេលយូរបន្តិចដើម្បីឆ្លើយនូវសំណួរនេះ។ ហេតុនេះ ហើយនាថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមការងារ ហេលស៍ថាម ប្រូ បានបង្កើត កម្មវិធី Medicine Talk ក្រោមចំណងជើងថា “និយាយជាមួយសិស្សច្បង ពីដំណើរជីវិតជានិស្សិតវេជ្ជសាស្ត្រឯកទេស”

កម្មវិធី​ Medicine Talk បង្កើតឡើងក្នុងគោលបំណងធំ​ចំនួន ២៖ ការជួយតម្រង់ទិសដល់សិស្សប្អូន អាចតៀមខ្លួនដើម្បីជ្រើសរើសឯកទេសមួយ និងសាងទំនាក់ទំនងរវាងសិស្សច្បង និងសិស្សប្អូនក្នុងផ្នែកវេជ្ជសាស្ត្រ។

​គួរបញ្ជាក់ផងដែរថា កម្មវិធី Medicine Talk ប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត ពេញមួយព្រឹកចាប់ពី ម៉ោង ៨ព្រឹក ដល់ម៉ោង១២រសៀល ដោយមានការសហការឧបត្ថម្ភពីផលិតផល Coxil និងមានការចូលរួមពីសំណាក់និស្សិតវេជ្ជសាស្រ្ត ចំនួនប្រមាណ៦០​នាក់ ដែលមកពីគ្រឹះស្ថានសិក្សាផ្សេងៗដូចជា សាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត​ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាដើម។ 

Medicinie Talk ប្រព្រឹត្តិទៅយ៉ាងរលូនក្រោមសកម្មភាព ចំនួន២សំខាន់ៗ៖

១. ការចែករំលែកបទពិសោធន៍ពីសិស្សច្បងចំនួន១០​រូប ដែលមានឯកទេសផ្សេងៗគ្នា ទាក់ទងនឹងចំណុចសំខាន់ៗមួយចំនួនដើម្បីយកពិចារណា ក្នុងការសម្រេចចិត្តជ្រើសរើសឯកទេសមួយដែលសាកសមនឹងខ្លួនឯងពិតប្រាកដ​ ការត្រៀមខ្លួនដើម្បីប្រលងជាប់ឯកទេស​នោះ។

២.​​ ការជួបពិភាក្សាផ្ទាល់ជាមួយសិស្សច្បង ដែល​សិស្សប្អូនមានឱកាស​សាកសួរបន្ថែមលើឯកទេសដែលស្ថិតក្នុងក្តីស្រមៃរបស់ពួកគេ ជាពិសេសលើចំណុចគួរធ្វើ និងមិនគួរធ្វើអំឡុងពេលជានិស្សិតឯកទេស។

សិស្សច្បងបានចែករំលែកបទពិសោធន៍ល្អៗជាច្រើន និងបន្សល់ទុកនូវសំនួរមួយចំនួនដើម្បីឲ្យសិស្សប្អូនយកទៅពិចារណា៖ “តើជីវិតបែបណា ដែលយើងបានទៅ​ថ្ងៃអនាគត?” “តើការងារប្រភេទណា ដែលយើងចង់ធ្វើ?”។ នៅមានចំណុចសំខាន់ៗជាច្រើនទៀត ចំពោះអ្នកមិនបានចូលរួមកម្មវិធី Medicine Talk​ លើកនេះ អាចរងចាំមើលវីដេអូសង្ខេបអំពីកម្មវិធីបន្ថែមទៀត ក្នុងទំព័រហេ្វសបុករបស់ Healthtime Pro។​

ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro

អូ!!! វីដេអូខាងក្រោមនេះ ជាចំណាប់អារម្មណ៍និស្សិតចំពោះកម្មវិធី Medicine Talk តោះស្តាប់ពួកគាត់ទាំងអស់គ្នា...

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់