កម្មវិធីវោហាស័ព្ទសាធារណៈ Ignite ត្រលប់មកវិញហើយ!

 

ឆ្នាំនេះ Ignite Phnom Penh នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ នៅសហសាលសម្ដេចតេជោហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥ រសៀល។ 

Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៍របស់ លោក សុខហ៊ី បានឲ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឲ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។ 

ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវឲ្យវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកម្រិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយឲ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឲ្យបានល្អ។ កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាប័ន ដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក កែវ ឡង់ឌី (ស្ថាបនិក Baby Outlet) កញ្ញា រិទ្ធី លំអរពេជ្រ (ស្ថាបនិក បុណ្យភូមិ) លោក ឆេង សុភ័ក្រ្ត (ស្ថាបនិក ទំព័រ រៀនថត) និង លោក អ៊ុក ព្រំសុដន ដែលឆ្លាប់និយាយនៅ TED Talks និងបានបង្កើតក្រុមហ៊ុនរបាំភេទទី៣ ដំបូងគេនៅកម្ពុជា។ 

មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះត្រូវបានទទួលការគាំទ្រពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុងនោះមានក្រុមហ៊ុន Khmer Beverage ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ និង Grab ជាដៃគូមធ្យោបាយធ្វើដំណើរផ្ដាច់មុខ ក្នុងកម្មវិធីនេះ។

លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសដូចជាដបទឹក និងកាតាប ដោយ វិធីទិញសំបុត្រតាម online៖ https://ignite4.eventbrite.com/ ឬ តាមទូរស័ព្ទ 015 971789 / 011 249899 ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Phnom Penh

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់