គម្រោង “យើងស្រលាញ់ភ្នែក” 

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ អង្គការសកម្មភាពយុវជនកម្ពុជា និងគ្លីនិកភ្នែកភ្នំពេញនឹងមានការផ្តល់ជូនកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃ។ កម្មវិធីរយៈពេល ១សប្តាហ៍ពេញនេះត្រូវបានស្ថាបនាខ្លួនឡើងតាមរយៈជំនួយឧបត្ថម្ភពី ក្រុមហ៊ុន Korea Electric Power និងអង្គការ Better World ក្រោមគម្រោងមួយដែលមានឈ្មោះថា “យើងស្រលាញ់ភ្នែក”

គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាជនខ្មែរដែលខ្វះខាតថវិកា ហើយត្រូវការ ការពិគ្រោះ ការពិនិត្យ ការព្យាបាល និងការវះកាត់ភ្នែកដោយមិនមានការចំណាយថវិកា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងទទួលបានការអញ្ចើញបានចូលរួមពី វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកជាច្រើនរូប អាជ្ញាធរមូលដ្ឋាន និងអ្នកជំងឺភ្នែកតាមបណ្តាខេត្តក្រុងនានា ដោយក្នុងនោះយើងរំពឹងទុកថា នឹងមានការចូលរួមពីអ្នកជំងឺភ្នែកចំនួន ៥០០នាក់ដែលនឹងទទួលបានការពិនិត្យ និងព្យាបាលភ្នែក ហើយក្នុងនោះផងដែរអ្នកជំងឺភ្នែកចំនួន ៥០នាក់ នឹងទទួលបានការវះកាត់ដោយមិនចំណាយប្រាក់។ 

សកម្មភាពសំខាន់ៗក្នុងព្រឹត្តការណ៍ យើងស្រលាញ់ភ្នែក មានដូចជា៖
•​​ ផ្តល់ការវះកាត់ភ្នែកដោយឥតគិតថ្លៃដល់អ្នកជំងឺដែលបានចុះឈ្មោះ
• ផ្តល់ការពិគ្រោះយោបល់ពីបញ្ហាភ្នែក
• ផ្តល់ការពិនិត្យ និងថ្នាំព្យាបាលភ្នែកដល់អ្នកជំងឺ។

គ្លីនិកភ្នែកភ្នំពេញ ដែលជាដៃគូរសហការណ៍សម្រាប់គម្រោងនេះ ជាមជ្ឈមណ្ឌលថែរក្សាភ្នែកល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបើកឲ្យដំណើរការចាប់តាំងពីខែ សីហា ឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់បញ្ហាភ្នែករបស់ប្រជាជនកម្ពុជា តាមរយៈការបំពាក់នូវឧបករណ៍ទំនើបៗ សម្រាប់ពិនិត្យ និងព្យាបាល ព្រមទាំងមានបុគ្គលិកជំនាញៗជាច្រើនរូបដូចជា គិលានុប្បដ្ឋាយិកាឯកទេសភ្នែក និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកដែលមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលដោយប្រើប្រាស់ថ្នាំ ដោយប្រើឡាស៊ែរ និងដោយការវះកាត់។ គួរបញ្ជាក់ថា វេជ្ជបណ្ឌិត ហេង សុផល ជាគ្រូពេទ្យឯកទេសជាន់ខ្ពស់ផ្នែកកញ្ចក់ភ្នែក និងបញ្ចាំងឡេស៊ែរភ្នែកម៉្ញូប ប្រចាំគ្លីនិកភ្នែកភ្នំពេញ និងបានបញ្ចប់ការសិក្សានៅមន្ទីរពេទ្យ Massachusetts Eye and Ear Infirmity សាលារៀន Harvard Medical School នៅក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕

ពាក្យទាក់ទង


មតិយោបល់