សេចក្តីជូនដំណឹងស្តីពីហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលឈ្មោះ X-BOOSTER

 

សេចក្តីជូនដំណឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន៤គឺ ១. Ms Thea ២. Yusa Shop ៣. Ratha Online Shop ៤.សុខភាព និងសម្រស់ Beauty Sop បានកំពុងផ្សព្វផ្សាយផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ X-BOOSTER ផលិតនៅប្រទេសបារាំងគ្មានអាសយដ្ឋានរោងចក្រផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

គណនីទាំង៤ ខាងលើបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធ្វើឲ្យរួមភេទបានយូរជាងមុន និងធ្វើឲ្យប្រដាប់ភេទបុរសធំជាងមុន ស្បែកស្អាត និងក្មេងជាងវ័យ ប៉ូវក្រលៀន និងបង្កើនអ័រម៉ូន ជួយឲ្យសរសៃឈាមរត់ទៅចិញ្ចឹមសរីរាង្គបានល្អ កាត់បន្ថយស្រេ្តស។ល។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាសនិងប៉ះពាល់ដល់សុខភាពសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ X-BOOSTER ហើយក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីមួយចំនួនខាងលើនេះ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថបំប៉នសុខភាពផ្លូវភេទបុរសឈ្មោះ X-BOOSTER ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៨៦៦ ៧៦០។
 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់