[មានវីដេអូ] វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ”

ដើម្បីដើរឲ្យទាន់តាមភាវូបនីយកម្ម និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដ៏ឥតឈប់ឈរ វិស័យសុខាភិបាលដើរតួយ៉ាងសំខាន់​ដែលមិនអាចខ្វះបាន។ ក្នុងវឌ្ឍនភាពនៃវិស័យសុខាភិបាលនេះ​ ស្ថាប័នឯកជន ក៏ជាចលករមួយដ៏សំខាន់ ក្នុងការជួយជម្រុញឲ្យគុណភាពសុខភាពរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរមួយកម្រិតទៀត។

ដូចនេះ​ហើយ ការបង្កើត គ្លីនិក និងមន្ទីរពេទ្យ ឯកជនដែលមាន​ ស្តង់ដារ និងប្រកបដោយគុណភាព​ល្អ ចាំបាច់ត្រូវមាន ផ្នែកគន្លឹះសំខាន់ៗ ដែលគិតតាំងពីការរៀបចំគម្រោងដំណើរ ធនធានដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ទីតាំងសមស្រប រចនាសម័្ពន្ធច្បាស់លាស់ រហូតដល់ការ ធ្វើប្រតិបត្តិការ ដោយមានការគ្រប់គ្រងល្អផងដែរ ។ល។​

វគ្គសិក្សាខ្លី ស្តីពីមូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីពេទ្យ នឹងផ្តល់ឲ្យអ្នកចូលរួម ​បាន សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ពី ស្នូលផ្សំសំខាន់ៗ ក្នុងការរៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ ព្រមទាំងការសិក្សលើគំរូគម្រោងដំណើរការគ្លីនិក ដោយគ្រូបង្គោល លោកបណ្ឌិត សុខ ស៊ាង ដែលជា សាស្ត្រាចារ្យផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ជាពិសេស អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អដែលគួរយល់ដឹងដ៏មានន័យ ដែលបានពីការចែក រំលែកពី វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើការដំណើរការគ្លីនិក/មន្ទីរពេទ្យ។​ ក្នុងនោះយើងមាន កិត្តិយសវាគ្មិនសំខាន់ៗ ពីររូប៖

  • វាគ្មិនកិត្តិយសទី១ គឺ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ជានាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ, ជាអនុប្រធានមន្ទីពេទ្យព្រះអង្គដួង និងជាប្រធានអគារចក្ខុរោគក្នុងមន្ទីរពេទ្យ ព្រមទាំង ជាប្រធាន អាសនៈ និងជាសាស្ត្រាចារ្យបង្រៀនថ្នាក់វេជ្ជសាស្ត្រទូទៅ និងថ្នាក់ឯកទេសចក្ខុរោគនៅសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលផងដែរ។
  • វាគ្មិនកិត្តិយសទី២ គឺ លោកវេជ្ជបណ្ឌិត សោម លក្ខិណា ជាស្ថាបនិកនៃមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ ខេមា និងគ្លីនិកខេមា និងជាប្រធានផ្នែកវេជ្ជសាស្ត្រ ព្រមទាំងជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រទូទៅនៃមន្ទីរពហុព្យាបាល អន្តរជាតិ ខេមា​ ផងដែរ។

វគ្គសិក្សាខ្លី ស្តីពី មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ គឺជាសកម្មភាពសិក្សា ផ្តល់បន្ថែមដើម្បីជួយជម្រុញ ឲ្យវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាកាន់តែមានគុណភាពល្អប្រសើរ​ បន្ថែមទៀត ដោយគោលបំណងនៃ ការរៀបចំវគ្គសិក្សាខ្លីនេះ សង្ឈឹមថាអ្នកចូលរួម​ នឹងទទួលបានចំនេះដឹង មូលដ្ឋានគ្រឹះសម្រាប់ការរៀបចំគម្រោងដំណើរការគ្លីនិក និងយល់ដឹងពីចំនុចសំខាន់នីមួយៗ លើគំរូបង្ហាញក្នុង វគ្គសិក្សាខ្លីផងដែរ ដោយលើសពីនេះគឺការត្រៀមខ្លួនឲ្យបានល្អ និងការដាក់អាទិភាពលើប្រតិបត្តិការគ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ៕

សំបុត្រចូលរួម
សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹម15$ មុនថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។

 ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!!

របៀបចុះឈ្មោះ
ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័​រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក វគ្គសិក្សាខ្លី មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ និងរើសយក ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។
ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក ជ្រើសយក វគ្គសិក្សាខ្លី មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។

កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ឬធ្វើការកក់សំបុត្រជាមុន ដោយគ្រាន់តែធ្វើការចុះឈ្មោះ តាមវិធីខាងលើ និងផ្ញើប្រាក់ជូនក្រុមការងារយើងជាមុន តាមរយៈ Wing (077 888 067) ឬABA bank (000318913) នោះក្រុមការងារនឹងប្រគល់សំបុត្រជូនលោកអ្នកនៅក្នុងថ្ងៃកម្មវិធី។​

សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់