បញ្ហាស្ងួតមាត់អាចជាជំងឺដែរឬទេ?

កង្វះជាតិទឹកក្នុងខ្លួន ឬអាកាសធាតុក្តៅអាចនឹងឲ្យអ្នកមានអារម្មណ៍ថាស្ងួតមាត់ដែលការដោះស្រាយហាក់មានភាពសាមញ្ញ ដោយគ្រាន់តែអាចធ្វើការបន្ថែមជាតិទឹកទៅក្នុងខ្លួន។ យ៉ាងណាមិញ បញ្ហាស្ងួតមាត់មួយចំនួនអាចជាស្ថានភាពធ្ងន់ធ្ងរនៃ ជំងឺណាមួយដែលអ្នកមិនបានដឹងជាមុន។

អ្វីគួរដឹង?
ភាពធ្ងន់ធ្ងរនៃបញ្ហាស្ងួតមាត់តែងកើតមានឡើងជាញឹកញាប់លើ អ្នកជំងឺមហារីក អ្នកជំងឺកំពុងទទួលការព្យាបាលដើម្បីបំបាត់ការឈឺចាប់ អ្នកជំងឺកំពុងប្រើប្រាស់ឱសថប្រឆាំងការភ័យព្រួយ ឬឱសថប្រឆាំងការបាក់ទឹកចិត្តជាដើម។ ដោយឡែកអាការៈស្ងួតមាត់ អាចមិនមែនជាបញ្ហាធម្មតា ប្រសិនវាកើតឡើងដោយគ្មានភាពធូរស្រាលទាល់តែសោះ តែអ្នកអាចប្រើប្រាស់មធ្យោបាយមួយចំនួនដើម្បីបន្ធូរបន្ថយអាការៈនេះបាន មុនពេលសម្រេចចិត្តទទួលយកការព្យាបាល។

អ្វីគួរធ្វើ?
-    ក្នុងកម្រិតស្រាល៖ អាចបៀមទឹកកក ផឹកទឹកកកតាមទុយោ ឬទទួលទានទឹកក្រូចឆ្មារ។
-    ដំបូន្មានផ្សេង៖
▪ អាចប្រើប្រាស់ឱសថ Artisial (Parke Davis) ដែលជាទឹកមាត់សិប្បនិម្មិត ដោយគ្រាន់តែបាញ់ទៅក្នុងមាត់ ចំនួន៦ទៅ៨ដង ក្នុងមួយថ្ងៃ
▪ អាចប្រើប្រាស់ឱសថគ្រាប់ Sulfarlem S25 (Solvay Pharma) ដោយលេប ៣ដងក្នុងមួយថ្ងៃ អំឡុងពេលបរិភោគអាហារ។
-    ក្នុងករណីស្ថានភាពស្ងួតមាត់ មានភ្ជាប់មកជាមួយភ្នែកស្ងួតក្នុងកម្រិតដែលមិនអាចសូម្បីតែការយំអាចជារោគសញ្ញាព្រមាននៃជំងឺកម្រ Gougerot-Sjogren អាចកើតលើស្រ្តីអាយុ៥០ឆ្នាំ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយ។ វាជាជំងឺធ្ងន់ធ្ងរដែលអាចកើតឡើងបណ្តាលមកពី ជំងឺមហារីកក្រពេញទឹករងៃ (Lymphoma)។
-    ក្នុងករណី អាការៈស្ងួតមាត់មានរហូតជាប្រចាំ អ្នកគួរជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។

ត្រូវចាំថា រាល់សញ្ញាមិនប្រក្រតីនៃសុខភាពណាមួយ គួរទទួលបានការពិនិត្យនិងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ដើម្បីធានាបាននូវការព្យាបាលដែលមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។

ប្រភពយោង៖ Le vademecum de la Médication officinale

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់