ទម្លាប់ ៥ យ៉ាងដែលសិស្សនិស្សិតគួរចៀសវាង

ការក្លាយជាសិស្សគំរូ គឺមានសារៈសំខាន់ដើម្បីសម្រេចបាននូវគោលដៅសិក្សារបស់អ្នក។ ទម្លាប់ដែលគ្មានប្រសិទ្ធភាពអាចនាំឱ្យមានលទ្ធផលមិនល្អ ទោះបីជាអ្នកចំណាយពេលវេលាច្រើនយ៉ាងណាក្ដី។ អត្ថបទនេះនឹងបង្ហាញអ្នកនូវមធ្យោបាយមួយចំនួនស្តីពីវិធីចៀសវាងពីទម្លាប់មិនល្អ នៅពេលដែលអ្នកសិក្សា៖

១. ចាប់ផ្តើមវគ្គសិក្សាដោយគ្មានគ្រោងការ
ដំណោះស្រាយ៖ គ្រោងការគឺសំខាន់ណាស់ក្នុងការសិក្សា។ គូសបញ្ជាក់ពីអ្វី ដែលអ្នកចង់បានពីការសិក្សារបស់អ្នក និងកំណត់គោលដៅសម្រាប់ការសិក្សានីមួយៗ។ ជាឧទាហរណ៍ នៅក្នុងវគ្គសិក្សាមួយលើសម័យប្រវត្តិសាស្រ្តនៃយុគសម័យថ្ម យើងអាចរំពឹងថាសិស្សនឹងទទួលបានការយល់ដឹងជាទូទៅអំពីរយៈពេលនោះ។

២. រង់ចាំរហូតដល់នាទីចុងក្រោយដើម្បីចាប់ផ្តើមកិច្ចការ
ដំណោះស្រាយ៖ ជាថ្មីម្តងទៀត គ្រោងការជាចំណុចចសំខាន់។ ការចាត់ចែងការងារនីមួយៗត្រូវមានមូលដ្ឋានលើកាលបរិច្ឆេទ និងអាទិភាព។ ការពន្យារពេលរហូតដល់ថ្ងៃផុតកំណត់នឹងប៉ះពាល់ដល់គុណភាពនៃការងាររបស់អ្នកដែលនឹងទាញមធ្យមភាគចុះ។ ឧទាហរណ៍ សូម្បីតែកំហុសឆ្គងតូចៗ (ដូចជាវេយ្យាករណ៍ ឬការប្រើប្រាស់ឈ្មោះជាដើម) នឹងត្រូវចាត់ទុកជាកំហុសពេញលេញ។

៣. ត្រូវបានរំខានដោយប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្មាតហ្វូន
ដំណោះស្រាយ៖ សូម បិទរាល់ឧបករណ៍អេឡិចត្រូនិចទាំងអស់ អំឡុងពេលសិក្សា។ ចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិកជាសម្ភារសិក្សា ឬជាសម្ភារគាំទ្រ។ ថ្វីបើឧបករណ៍អេឡិចត្រូនិចអាចមានប្រយោជន៍ក៏ដោយ វាអាចរំខានដល់ការសិក្សា ដោយទាក់ទាញអ្នកទៅការកម្សាន្ត ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ វាជាការល្អបំផុតដើម្បីចៀសវាងឧបករណ៍ទាំងអស់នោះនៅអំឡុងពេលសិក្សារបស់អ្នក។

៤. ខំប្រឹងនៅវិនាទីចុងក្រោយ
ដំណោះស្រាយ៖ វាជាវិទ្យាសាស្ត្រ។ អ្នកគួររៀនម្តងបន្តិចៗជាប្រចាំ ជាជាងបង្ខំខ្លួនឯងឲ្យចងចាំគ្រប់យ៉ាងក្នុងរយៈពេលខ្លី ពីព្រោះវាមានប្រសិទ្ធភាពជាងនិងអាចជួយអ្នកចងចាំកាន់តែច្រើន។

៥. សិក្សាដើម្បីចងចាំមិនត្រូវយល់
ដំណោះស្រាយ៖ ការចងចាំគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ។ ការយល់ដឹងគឺជាអចិន្ត្រៃយ៍។ បង្កើតផែនទីគំនិតមួយ ហើយអ្នកនឹងបង្កើតរូបភាពធំជាងមុន។ វិធីនោះអ្នកនឹងយល់វាយ៉ាងងាយស្រួល ហើយចាប់ពីពេលនេះតទៅ អ្នកនឹងចងចាំវាជាអចិន្ត្រៃយ៍។

រាល់មនុស្សម្នាក់ៗមានកង្វះ និងវិធីសាស្រ្តប្លែកៗអំពីការរៀនសូត្រ។ ទាំងបីជាយ៉ាងណាក្ដី  យើងមានគោលដៅដូចគ្នា ពោលគឺ លទ្ធផលសិក្សាជោគជ័យដែលយើងទាំងអស់គ្នាចង់បាន។ ព្យាយាមកែតម្រូវការសិក្សារបស់អ្នកបន្តិចម្តងៗ ហើយអ្នកនឹងឃើញភាពប្រសើរឡើង។ ដូចពាក្យចាស់និយាយថា "ធ្វើការឆ្លាត កុំធ្វើការពិបាក"។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់