កំហុស ៥យ៉ាងក្នុងការរៀនភាសា

នៅក្នុងសម័យសាកលភាវូបនីយកម្ម និស្សិតកាន់តែច្រើនឡើងកំពុងរៀនភាសាដើម្បីបំបែកឧបសគ្គ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងងាយស្រួលទាំងក្នុងជីវភាពរស់នៅ  និងការសិក្សារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើរៀនមិនបានត្រឹមត្រូវ នោះដំណើរការនៃការរៀនសូត្រភាសាថ្មីអាចចំណាយពេលច្រើន និងខ្ជះខ្ជាយប្រាក់។ សំណាងល្អអត្ថបទនេះនឹងលម្អិតអំពីគុណវិបត្តិទាំងនោះ និងរបៀបដែលអ្នកអាចចៀសវាងពីកំហុសទាំងនោះ។
 
ព្យាយាមចងចាំពាក្យទាំងអស់
វាមិនអាចទៅរួចទេក្នុងការរៀន និងស្គាល់ពាក្យទាំងអស់នៃភាសាណាមួយ។សូម្បីតែអ្នកនិយាយភាសាដើមក៏មិនប្រើពាក្យទាំងអស់បានដែរ។ ជាក់ស្តែងមានតែពាក្យពី ២០០០ ទៅ៣០០០  ប៉ុណ្ណោះដែលត្រូវបានគេប្រើជាប្រចាំ។ដូច្នេះអ្នកអាចជំនួសការព្យាយាមទន្ទេញនិងរៀនពាក្យទាំងអស់នោះនិងផ្តោតអារម្មណ៍ទៅរៀនពាក្យដែលប្រើសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ពាក់ព័ន្ធនឹងការសិក្សា ឬវិជ្ជាជីវៈរបស់អ្នក។

ព្យាយាមចងចាំក្បួនវេយ្យាករណ៍
ជាការពិត វេយ្យាករណ៍គឺមានសារៈសំខាន់នៅក្នុងភាសានីមួយៗ។ ទោះជាយ៉ាងណាក៏ដោយការចងចាំនូវច្បាប់ទាំងអស់របស់វាអាចមានច្រើនហើយអាចធ្វើឲ្យសិស្សមានភាពលំបាកក្នុងការសិក្សា។ ដូច្នេះកុំបង្ខំខ្លួនឯងក្នុងការចងចាំក្បួនវេយ្យាករណ៍។ អ្នកគួរយល់ឲ្យបានច្បាស់ពីភាសាដែលអ្នកកំពុងរៀន ដោយការយល់ដឹងពីវប្បធម៌របស់ភាសានោះតាមខ្សែភាពយន្ដ បទចម្រៀង ឬហ្គេម។ វិធីនេះអ្នកនឹងអាចរៀនវេយ្យាករណ៍ដោយធម្មជាតិ ។

ភ្លេចអំពីការស្តាប់
យើងចាប់ផ្តើមរៀន ភាសាដោយផ្តោតលើវាក្យសព្ទ និងវេយ្យាករណ៍។ ហើយជារឿយៗយើងហាក់មិនអើពើលើជំនាញស្តាប់នោះទេ។ ការស្តាប់ គឺជាគន្លឹះដ៏សំខាន់ក្នុងការទំនាក់ទំនង និងការយល់ដឹងពីគ្នា។ អ្នកនឹងដឹងថាការនិយាយភាសា និងការយល់ដឹងមានលក្ខណៈមិនដូចគ្នានោះទេ ដូច្នេះដើម្បីអភិវឌ្ឍជំនាញស្តាប់ អ្នកអាចមើលភាពយន្តឬ   កម្មវិធីទូរទស្សន៍ (មានចំណងជើងរង) ឬស្ដាប់តន្ត្រី ឬវិទ្យុផ្សេងៗ។

ស្វែងយល់ពីប្រភពសៀវភៅតែមួយ
សៀវភៅសិក្សាគឺជាការចាប់ផ្តើមដ៏ល្អមួយប៉ុន្តែពួកវានៅមានកម្រិត។ ការរៀនសូត្រពីសៀវភៅសិក្សាអាចធ្វើឲ្យអ្នកនិយាយឥតខ្ចោះ និងងាយស្រួលក្នុងការស្តាប់ ប៉ុន្តែការនិយាយតាមរយៈសៀវភៅសិក្សាអាចធ្វើឲ្យបាត់បង់សំនៀងធម្មជាតិ និងដូចជាការបង្ខំទៅវិញ។ វប្បធម៌នៃភាសានីមួយៗមិនអាចរៀនបានទាំងស្រុងពីសៀវភៅសិក្សានោះទេ ដូច្នេះបន្ថែមឲ្យសៀវភៅសិក្សា អ្នកគួរស្វែងយល់ពីការនិយាយភាសាសាមញ្ញផងដែរ។  

ពឹងផ្អែកលើគ្រូបង្រៀន
ដោយមិនគិតពីជំនាញអ្វីដែលអ្នកព្យាយាមរៀន ការពឹងផ្អែកលើសាលារៀនឬគ្រូបង្រៀនគឺមិនមានផលល្អឡើង។ វាជារឿងល្អដែលត្រូវមានកម្មវិធីសិក្សាដែលត្រូវបានរចនាជាពិសេស និងគ្រូបង្រៀនដើម្បីណែនាំអ្នក ប៉ុន្តែនៅទីបំផុត វាអាស្រ័យលើអ្នកទាំងស្រុង ដើម្បីស្រូបយកចំណេះដឹងទាំងនោះ។ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាសាលារៀន និងសៀវភៅសិក្សាមិនមានប្រសិទ្ធភាពសម្រាប់អ្នកទេ សូមមេត្តារៀនសូត្រពីប្រភពក្រៅ និងវេទិការៀនភាសាដទៃទៀតដែលមាន។
 
កត់សម្គាល់កំហុសឲ្យបានឆាប់ អាចឲ្យអ្នកកែតម្រូវបានភ្លាមៗ។ ការរៀនភាសាគឺមានសារៈសំខាន់ ប៉ុន្តែអ្នកក៏អាចធ្វើវាជាមួយបទពិសោធន៍ដ៏រីករាយផងដែរ ហើយមិនមែនជាភាពតានតឹងទេ ដូច្នេះអ្នកអាចរៀនសូត្រដោយសប្បាយចិត្ត!

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់