បញ្ឈប់ការផ្សព្វផ្សាយរបស់គណនីឈ្មោះ Narichat Jing

សេចក្តីជូនដំណឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីមួយឈ្មោះ Narichat Jing កំពុងផ្សព្វផ្សាយផលិតផលឱសថ និងផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដែលមានឈ្មោះដូចខាងក្រោម៖ ១-Super Weight Gain ២-Digestica Tablets ៣-Super Colostrum Chew ៤-Easy Slim ៥-DAFLEXION ៦-ផលិតផលគ្រឿងសម្អាងឈុតបំបាត់មុន ស្នាមមុន និងជាំ ៧-ផលិតផលគ្រឿងសម្អាង ឈុតបំបាត់អាចម៍រុយ ៨-សាប៊ូ និងក្រែមបន្ទន់សក់ ៩-ផលិតផលគ្រឿងសម្អាងឈុតបំបាត់ជាំ និងផ្តល់សំណើម និងផលិតផលឱសថដទៃផ្សេងទៀត។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ផលិតផលឱសថខាងលើនេះត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ចែកចាយ ផលិតផលឱសថគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ , ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់