ជំងឺបា​​យ​ភ្នែកអាចព្យាបាលឲ្យជាដោយមិនបាច់វះកាត់

ជំងឺបាយភ្នែក ធ្វើឲ្យមានការពិបាកក្នុងការមើល តែងកើតលើភ្នែកម្ខាង ឬសងខាង ពិសេសមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម អ្នកជក់បារី ហើយជាទូទៅមានតែការវះកាត់ប៉ុណ្ណោះដែលជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព និងត្រូវបានណែនាំពីគ្រូពេទ្យឯកទេស។ យោងតាម Fred Hollow Foundation ប្រជាជនប្រហែលជាង ៣២.៤ លាននាក់នៅលើពិភពលោកកំពុងជួបភាពពិការភ្នែកដែលភាគច្រើនដោយសារជំងឺបាយភ្នែក។  ដោយឡែកថ្មីៗនេះ អ្នកវិទ្យាសាស្ត្រកំពុងសិក្សាលើការស្រាវជ្រាវថ្មីមួយនៅសហរដ្ឋអាមេរិក ដោយបង្កើតថ្នាំបន្តក់ភ្នែកផ្ទាល់តែម្តងសម្រាប់ការព្យាបាលជំងឺបាយភ្នែក ដោយថ្នាំនោះអាចមានលទ្ធភាពរំលាយវាបាន ព្រោះតែការវះកាត់មានតម្លៃថ្លៃ។ ដោយការសិក្សានេះ កំពុងបន្តស្រាវជ្រាវដើម្បីចៀសវាងផលវិបាកផ្សេងៗ ហើយគំហើញថ្មីនឹងចំណាយច្រើនបន្តិចក្នុងការផ្សាយចេញជាផ្លូវការ។ ក្នុងការសិក្សានោះដែរអ្នកវិទ្យាសាស្ត្របានធ្វើតេស្តនៅលើសត្វទន្សាយ លទ្ធផលទទួលបានក្នុងចំណោម ១៣ករណី មាន ២ករណីមានការប្រែប្រួលពីជំងឺបាយភ្នែកធ្ងន់ធ្ងរ ទៅជាធូរស្រាលបន្ទាប់ពីការពិសោធន៍មួយអាទិត្យដំបូងហើយអ្នកវិទ្យាសាស្រ្តទទួលបានលទ្ធផលដូចគ្នាក្នុងការពិសោធន៍ជាមួយនឹងសត្វឆ្កែផងដែរ។ ប្រសិនការស្រាវជ្រាវនេះជោគជ័យលើមនុស្ស វានឹងចេញលក់លើទីផ្សារ ហើយអាចជួយដល់អ្នកជំងឺបាយភ្នែកជាច្រើនក្នុងពិភពលោក។

ឯកសារយោង៖
- https://futurism.com/goodbye-surgery-scientists-just-made-eye-drops-that-dissolve-cataracts-2?fbclid=IwAR3JyUstCt-Tj5Lav3Fy9D2My9vt_DAu1pIZdIjpMXX9zMm8zg-kE9gDsyk
- https://nei.nih.gov/health/cataract/cataract_facts

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់