ជប៉ុន ឡាយហ្វ៍ អ្នកជំនាញក្នុងការផ្តល់សេវាកម្មលាងឈាមស្តង់ដា ជប៉ុន

ជាមួយវត្តមានត្រឹមតែ ៣ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ កំពុងបន្តបេសកកម្មផ្តល់ជូនសេវាកម្មផ្នែកសុខាភិបាលដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោម និងកំពុងត្រូវបានគេទទួលស្គាល់ពីគុណភាព ប្រសិទ្ធភាព និងជាទំនុកចិត្តទៅតាមស្តង់ដារបស់ប្រទេសជប៉ុនសម្រាប់អ្នកជំងឺទាំងអស់។

ខ្លះៗអំពីជប៉ុន ឡាយហ្វ៍
មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ជាមន្ទីរសម្រាកព្យាបាលបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រោមការសម្រេចចិត្តដែលទទួលបានពីបទពិសោធន៍កើតមានឡើងចំពោះអ្នកម្តាយផ្ទាល់របស់ អគ្គនាយិកា ខេង  កណ្ណិការ ដែលអ្នកម្តាយរបស់ លោកជំទាវត្រូវតម្រូវឲ្យធ្វើការលាងឈាម ដោយសារតែជំងឺខ្សោយតម្រងនោម ដំណាក់កាលទី ៥ តាំងពីឆ្នាំ ២០០២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញនៅមន្ទីរពេទ្យកាលម៉ែត និងមជ្ឈមណ្ឌលលាងឈាម ជា ស៊ីម។ ជាមួយប្រវត្តិដែលកើតឡើងចំពោះក្រុមគ្រួសារនេះហើយ ទើបលោកជំទាវ ចាប់ផ្តើមស្វែងរកដៃគូសហការក្នុងការជួយជីវិតរបស់អ្នកម្តាយផ្ទាល់ និងប្រជាជនផ្សេងទៀត។

ចំណែកការសម្រេចចិត្តក្នុងការដាក់ឈ្មោះថា ជប៉ុន ឡាយហ្វ៍ គឺក្នុងគោលបំណងចង់បង្ហាញពីទំនាក់ទំនង និងជាតំណាងសម្រាប់ដៃគូជប៉ុន ម៉្យាងទៀតពាក្យថាឡាយហ្វ៍សំដៅលើជីវិតដែលមានភាពអស្ចារ្យលើសពីជីវិតធម្មតា ជាមួយនឹងក្តីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់ ដើម្បីទទួលបានគុណភាពនៃជីវិត និងជីវភាពធូរធារដូចទៅនឹងប្រជាជនជប៉ុនដែលមានភាពល្បីល្បាញខាងផ្នែកសុខភាព។

ក្រៅពីការគាំទ្រយ៉ាងពេញទំហឹងពីដៃគូជប៉ុន មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ក៏មានការចូលរួមពីភាគីផ្សេងទៀតដូចជា សិង្ហបុរី ចិន ថៃ និងភូមា ដែលមានចំណែកយ៉ាងសំខាន់ទៅលើការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ និងសម្ភារផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពហុព្យាបាល បន្ថែមពីនោះដៃគូទាំងអស់ក៏ជាប្រភពមិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលគុណភាពធនធានមនុស្ស នៅក្នុងមន្ទីរពហុព្យាបាលទៅតាមជំនាញ និងមុខងារតួនាទីនីមួយៗឲ្យបានច្បាស់លាស់ ព្រមទាំងផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណ:សំខាន់ៗដូចជា ត្រូវរួសរាយរាក់ទាក់ មានភាពអត់ធ្មត់ យកចិត្តទុកដាក់ទៅលើអ្នកជំងឺ  គ្រូពេទ្យមានជំនាញច្បាស់លាស់  និងមានឯកទេសពិតប្រាកដ រួមគ្នាថែរក្សាសុខភាព និងរក្សាការសម្ងាត់ និងឈរលើវិជ្ជាជីវៈ ក្រមសីលធម៌ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ។

ចក្ខុវិស័យចម្បង
ចក្ខុវិស័យរបស់មន្ទីរពហុព្យាបាល គឺចង់ឃើញអ្នកជំងឺនៅប្រទេសកម្ពុជាមានសុខភាពល្អដូចអ្នកជំងឺនៅប្រទេសជប៉ុន ដែលផ្តោតសំខាន់ទៅលើសេវាកម្មលាងឈាម និងធានាឲ្យបាននូវលទ្ធភាពការងាររបស់អ្នកជំងឺដូចទៅនឹងប្រជាជនទូទៅ។ បន្ថែមពីនោះ មន្ទីរពហុព្យាបាលគឺមានកាតព្វកិច្ចរក្សាឲ្យបាននូវស្តង់ដា ទៅតាមប្រទេសជប៉ុនឲ្យបាន ១០០ភាគរយ ដោយអនុវត្តជាបុគ្គលគឺ អ្នកជំងឺម្នាក់ត្រូវបានទទួលសេវាកម្ម ដោយប្រើប្រាស់ម៉ាស៊ីនមួយ គ្រែមួយ សម្លៀកបំពាក់មួយឈុត កម្រាលពូកខ្នើយមួយឈុត ទូដាក់ស្បែក ជើងមួយ និងទូសម្លៀកបំពាក់មួយ រួមទាំងគិលានុបដ្ឋាកថែទាំដាច់ដោយឡែករៀងៗខ្លួន។ ចំណែកសម្ភារប្រើប្រាស់ និងម៉ាស៊ីនត្រូវបាននាំចូលមកពីប្រទេសជប៉ុន ដោយផ្ទាល់រួមមាន ម៉ាស៊ីនលាងឈាមថ្មីទំនើប និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ឆ្នាំ២០១៨ រួមមានម៉ាក JMS  Blood Line, JMS AVF, JMS Truss, JMS Hemo set, Original Solution. A & B Original, Dialyzer High Flux JMS។ ក្រៅពីផ្តល់សេវាព្យាបាលដ៏មានទំនុកចិត្ត មន្ទីរពហុព្យាបាល ក៏មានការជួយពីសម្បុរសធម៌ប្រទេសជប៉ុន និងជំនួយឧបត្ថម្ភពីដៃគូជប៉ុន ក្នុងគោលដៅជួយសម្រាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង។

អំពីសេវាកម្ម
មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍   រួមមានសេវាកម្មដូចជា៖  
 ១. ពិគ្រោះជំងឺទូទៅ
 ២. ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ
 ៣. ឱសថស្ថាន                                            
 ៤. ពិនិត្យអេកូសាស្រ្ត      
 ៥. មន្ទីរពិសោធន៍  
 ៦. សង្គ្រោះបន្ទាន់  
 ៧. វះកាត់  
 ៨. លាងឈាម  
 ៩. សម្រាកព្យាបាល។    
ដើម្បីធានាបាននូវគុណភាពរបស់  មន្ទីរពហុព្យាបាលអ្នកគ្រប់គ្រងនិងបុគ្គលគ្រប់ស្រទាប់ថ្នាក់នឹងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ សាមគ្គីភាពផ្ទៃក្នុងគោរពវិន័យ និងពង្រឹងសមត្ថភាព”។

ការសម្រេចបាននូវសមិទ្ធិផល
ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់សព្វថ្ងៃ និងក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង ក៏ដូចជាអភិវឌ្ឍមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ បានតម្លើងនូវសម្ភារដែលរួមមាន គ្រែអ្នកជំងឺចំនួន ២០ និងម៉ាស៊ីនលាងឈាមចំនួន ១០ រួមទាំងការបន្ថែមបុគ្គលិកសរុប ៤០នាក់។ ថ្មីៗនេះ មន្ទីរពហុព្យាបាលក៏បាននាំចូលម៉ាស៊ីនវិភាគរាងកាយដើម្បីការពារ និងរក្សាសុខភាពផងដែរ។ នៅពីក្រោយភាពជោគជ័យ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  ក៏បានជួបផលវិបាកមួយចំនួន  ដូចជា ការពង្រឹងស្តង់ដាគុណភាព  ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអប់រំណែនាំអ្នកជំងឺឲ្យទទួលយកស្តង់ដាដែលថ្មី ។
 
ការរំពឹងទុកនាពេលអនាគត
ការពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនៅតែជាចក្ខុវិស័យដ៏ចម្បងក្នុងការបន្តដំណើរការរបស់មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍។ បន្ថែមពីនោះដើម្បីបំពេញតម្រូវការឲ្យបានកាន់តែសម្បូរបែបយើងនឹងបំពាក់ឧបករណ៍ទំនើបទាន់សម័យសម្រាប់ប្រើប្រាស់ និងខិតខំស្វែងរកដៃគូជំនួយផ្សេងទៀតដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងការទទួលបានការព្យាបាល និងសេវាកម្មថែទាំសុខភាព។

គ្រប់ដំណើរការទាំងអស់របស់ មន្ទីរពហុព្យាបាល យើងក៏មិនអាចភ្លេចបានពីការគាំទ្រទាំងគ្រប់ផ្នែក និងសូមថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល មជ្ឈមណ្ឌលលាងឈាម ជា ស៊ីម និងមន្ទីរពេទ្យកាល់ម៉ែតព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារ។ ម៉្យាងទៀតការថែរក្សាសុខភាព តាមរយៈការហូបចំណីអាហារ ភេសជ្ជៈដែលមានអនាម័យ និងប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាជាកាតព្វកិច្ចដែលប្រជាពលរដ្ឋម្នាក់ៗគួរអនុវត្តឡើងដើម្បីធានាបានសុខភាពល្អ និងសុភមង្គល។

បកស្រាយដោយ៖ អគ្គនាយិកា ខេង  កណ្ណិការ ប្រចាំមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  និងជាអនុប្រធានសមាគមអ្នកលក់ឱសថកម្ពុជា

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់