សេចក្តីជូនដំណឹងការហាមឃាត់គណនីហ្វេសប៊ុកឱសថបំប៉នសុខភាពឈ្មោះ GlutaQ10

សេចក្តីជូនដំណឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយបានពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ១0 ឈ្មោះ ១-សុធារ៉ា ២- CamboHealth ៣-VT Store-CAMBODIA ៤-Van Thou ៥-Ah Mey ៦-Briya Store ៧-NA RA ៨-NARA SKIN CATE Battambong ៩-Sann Thearith ១០-Health Product Online, Com បានកំពុងផ្សព្វផ្សាយលក់ឱសថបំប៉នសុខភាពឈ្មោះ GlutaQ10 ផលិតនៅប្រទេសកូរ៉េ គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាល ហើយថែមទាំងផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា ធ្វើឲ្យស្បែកសបែបធម្មជាតិ បំបាត់ស្នាមអុជខ្មៅ ផ្តល់សំណើមឲ្យស្បែកភ្លឺរលោង ជួយឲ្យ Collagen មានភាពរឹងមាំ បន្តឹងស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថបំប៉នសុខភាពឈ្មោះ GlutaQ10 ហើយក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះគណនីទាំងអស់ខាងលើទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់