អត្ថបទ ៣ទាក់ទាញបំផុតប្រចាំខែ មីនា

ប្រភពនៃចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតនៅតែបន្តចេញផ្សាយនូវអត្ថបទក្រោមប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើនដើម្បីផ្តល់ជូនមិត្តអ្នកអាននូវចំណេះដឹងអំពីការថែទាំសុខភាព និងការរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាការណែនាំអំពីជំងឺផ្សេងៗរួមមានទាំងវិធីបង្ការព្យាបាល រោគវិនិច្ឆ័យ និងចំណុចសំខាន់ផ្សេងៗទៀត។ ក្នុងចំណោមអត្ថបទដែលបានដាក់ចេញ ក៏មានអត្ថបទចំនួន ៣ដែលត្រូវបានប្រិយមិត្តអ្នកអានចូលអានច្រើនជាងគេប្រចាំខែ មីនា នេះ ដែលរួមមានដូចខាងក្រោម…

១-ការថែទាំសម្រន់សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ
យោងតាម វេជ្ជបណ្ឌិត ម៉េង ឡាង ឯកទេសជំងឺទូទៅ និងជំនាញថែទាំសម្រន់នៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន (DSF) បានឲ្យនិយមន័យ ការថែទាំសម្រន់ (Palliative care) គឺសំដៅទៅលើការលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺដែលប្រឈមការបាត់បង់ជីវិតទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត សង្គម និងជំនឿសាសនា។ គោលបំណងចម្បងមិនមែនដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែដើម្បីការពារ និងកាត់បន្ថយការឈឺចាប់ បំបាត់រោគសញ្ញារំខានផ្សេងៗដូចជាពិបាកដកដង្ហើម ក្អក ដង្ហក់។ល។ អ្នកជំងឺដែលត្រូវការការថែទាំសម្រន់ អ្នកជំងឺដែលស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរហើយមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានជាពិសេសគឺជំងឺមហារីក។ អ្នកជំងឺផ្សេងទៀតដែលអាចទទួលបានការថែទាំសម្រន់ផងដែរគឺអ្នកជំងឺខ្សោយសរីរាង្គដំណាក់កាលចុងក្រោយ ដូចជាជំងឺក្រិនថ្លើមធ្ងន់ធ្ងរដែលអាចវិវឌ្ឃជាទាចទឹក និងជំងឺខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរដែលនាំឲ្យមានទឹកក្នុងសួតជាដើម។ ចង់ដឹងបន្ថែមពីបញ្ហានេះសូមចូល៖ http://healthtime.tips/library/article/1884

២-ថ្នាំជាតិដែកមិនសុទ្ធតែអាចព្យាបាលជំងឺខ្វះឈាមក្រហមទេ
កង្វះឈាមក្រហម (Anemia) មិនមែនជាជំងឺនោះទេ តែជារោគសញ្ញាបាត់បង់គ្រាប់ឈាមក្រហមដែលបណ្តាលមកពីមូលហេតុច្រើនយ៉ាង។ មកដល់ពេលនេះ មិនមានការសិក្សាពីអត្រានៃជំងឺនេះទេ ព្រោះមូលហេតុរបស់វាមានច្រើនដែលតម្រូវឲ្យអ្នកជំងឺទៅព្យាបាលតាមឯកទេសនៃមូលហេតុ នេះបើតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត។ បញ្ហាកង្វះឈាមក្រហមមិនត្រូវបានបែងចែកជាដំណាក់កាលដូចជំងឺមហារីកទេ។ ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យឯកទេសអាចធ្វើការវាយតម្លៃស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះដោយយោងទៅតាមកម្រិតថយចុះរបស់អេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម (Hemoglobin) បូករួមជាមួយរោគសញ្ញាគ្លីនិកផ្សេងៗដែលអ្នកជំងឺកំពុងមានជាក់ស្តែង (Anemia tolerance) មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របដើម្បីផ្តល់ជូនអ្នកជំងឺ។
អាចអានបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1892

៣-ប្រសិទ្ធភាពនៃថ្នាំគីមីទៅលើជំងឺមហារីក
តាមការមានប្រសាសន៍របស់វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាការព្យាបាលដោយថ្នាំគីមី ឬភាសាបច្ចេកទេសហៅថា Chemotherapy ជាការព្យាបាលដោយថ្នាំដែលមានប្រសិទ្ធភាពទៅសម្លាប់កោសិកាមហារីកតាមរយៈការបញ្ឈប់ការលូតលាស់ និងការបំបែកខ្លួនរបស់កោសិកាមហារីក។ គោលបំណងចម្បង ៣នៃការព្យាបាលដោយថ្នាំគីមីរួមមាន៖
• ធ្វើឲ្យជំងឺមហារីកជាសះស្បើយ
• ទប់មហារីកកុំឲ្យមានការលូតលាស់លឿន និងពន្យារអាយុជីវិតរបស់អ្នកជំងឺ
• បន្ថយការឈឺចាប់។
ស្វែងយល់កាន់តែច្បាស់តាមរយៈ៖ http://healthtime.tips/library/article/1876

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់