សេចក្តីប្រកាសហាមឃាត់ការនាំចូល លក់ ចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance

សេចក្តីជូនដំណឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ៧គឺ ១-បុរសខ្លាំងពិត ២-កន្និដ្ឋា លក់ផលិតផល មកពីបារាំង ៣-Resistance បុរសខ្លាំង ៤-សុខភាពរបស់បុរស ៥-ស្តេច ថ្នាំជំនួយសុខភាព ៦-បុរសខ្លាំង ៧-Sovavann healthy shops បានកំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ១ កំប៉ុងមាន ៩០គ្រាប់ ផលិតផលប្រទេសបារាំង គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព  និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់ប្រជាពលរដ្ឋកុំជឿការឃោសនាភូតកុហកបោកប្រាស់ និងឈប់ឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ដែលផ្សព្វផ្សាយតាមគណនីទាំងអស់ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីមួយចំនួនខាងលើដែលនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ខុសច្បាប់ខាងលើនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់