ទឹកផ្លែឈើ ៦ប្រភេទដែលអ្នកគួរតែទទួលទានរាល់ថ្ងៃ

ជាទូទៅ ដោយសារជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗមានភាពរវល់យើងតែងតែខ្វះសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ សំណាងល្អយើងមានដំណោះស្រាយងាយស្រួលមួយចំនួនដែលអាចដោះស្រាយបញ្ហានេះ ដែលក្នុងចំណោមនោះគឺការបរិភោគទឹកផ្លែឈើ។

អត្ថបទនេះនឹងណែនាំអ្នកអំពីទឹកផ្លែឈើ ៦ប្រភេទដែលផ្តល់ឲ្យនូវសុខភាពល្អ មានភាពងាយស្រួលក្នុងទទួលទាន និងងាយស្រួលក្នុងការរកទិញ។

១. ទឹកការ៉ុត
ទឹកការ៉ុត ជាគ្រឿងផ្សំធម្មជាតិដែលល្អសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាមានកម្រិតកាល់ឡូរីខ្ពស់ និងពោរពេញដោយជាតិសរសៃ។ វាជួយក្នុងការលាងសម្អាតរាងកាយដោយការយកជាតិពុល និងសម្បូរទៅដោយវីតាមីន A និងE។ លើសពីនេះទៀតវិធីដ៏ល្អបំផុតក្នុងការពិសាការ៉ុតគឺនៅក្នុងទម្រង់ឆៅហេតុដូច្នេះ ការយកទឹករបស់ការ៉ុតជាវិធីសាស្រ្តល្អមួយសម្រាប់ការបរិភោគ។

២. ទឹកត្រសក់ 
ទឹកត្រសក់មានជាតិទឹកខ្ពស់ និងមានកម្រិតកាល់ឡូរីទាប។ ដោយសារតែវាមានជាតិទឹកខ្ពស់ និងជាតិសរសៃខ្ពស់ ទឹកត្រសក់អាចធ្វើឲ្យអ្នកងាយឆ្អែត ដូច្នេះហើយវាអាចជួយកាត់បន្ថយការញ៉ាំអាហារជាពិសេសអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់។

៣. ទឹកម្នាស់
ពួកវាគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន C E K និងB-6 រួមទាំងម៉ាញ៉េស្យូម និងប៉ូតាស្យូមផងដែរ។ នៅក្នុងការសិក្សាមួយក្នុងឆ្នាំ ២០០៥ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Queensland ក្នុងប្រទេសអូស្រ្តាលីបានរកឃើញថាអង់ស៊ីមដែលនៅក្នុងផ្លែម្នាស់អាចជួយការពារប្រឆាំងនឹងការរីកលូតលាស់របស់ដុំសាច់រួមទាំងជំងឺមហារីកស្បែក។

៤. ទឹកឪឡឹក
ទឹកឪឡឹកមានរសជាតិឆ្ងាញ់ និងស្រស់ថ្លា ថែមទាំងផ្តល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលផងដែរសម្រាប់អ្នក ដោយសារវាមានជាតិទឹកច្រើន និងមិនមានជាតិស្ករខ្ពស់។ លើសពីនេះទៅទៀត ឪឡឹកគឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុលីកូប៉ែន ដែលត្រូវបានគេបង្ហាញថាអាចបន្ថយហានិភ័យនៃជំងឺមហារីកស្បែក។ ការសិក្សាវិទ្យាសាស្ត្រក៏បានបង្ហាញថា ទឹកឪឡឹកអាចជួយប្រយុទ្ធប្រឆាំងនឹងការខូចថ្លើម និងបង្កើនសុខភាពតម្រងនោម។

៥. ទឹកក្រូច
ទឹកក្រូចជាប្រភពដ៏ល្អបំផុតនៃវីតាមីន C និងជាតិហ្វូឡាត។ ទឹកក្រូចមានជាតិដែក និងស័ង្កសី ដែលមានសារៈសំខាន់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ យោងតាមការស្រាវជ្រាវ ទឹកក្រូចអាចជួយកាត់បន្ថយហានិភ័យនៃជំងឺអាល្លែកហ្ស៊ី ជួយក្នុងការបង្កើតជាលិកាថ្មី និងកោសិកាឈាមក្រហមរួមទាំងមាននាទីក្នុងការបង្កើតសុកចំពោះស្ត្រីមានផ្ទៃពោះផងដែរ។

៦. ទឹកទទឹម
ទឹកផ្លែទទឹម សម្បូរទៅដោយវីតាមីន A C E និងអាស៊ីតហ្វូលិក ដែលមានលក្ខណៈល្អសម្រាប់បេះដូង ការពារការគាំងបេះដូង និងស្ទះសរសៃឈាមអាទែរ ព្រមទាំងជាភ្នាក់ងារដ៏ល្អសម្រាប់កូឡេស្តេរ៉ុល។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយដំណាក់កាលនៃជំងឺមហារីកសួត។ ទឹកទទឹមអាចបង្កើនសារធាតុអេមូក្លូប៊ីន (Hemoglobin) ផងដែរ និងត្រូវបានទទួលស្គាល់ថាមានឥទ្ធិពលប្រឆាំងនឹងភាពចាស់។

សរុបមក របៀបរស់នៅប្រកបដោយសុខភាពល្អចាប់ផ្តើមពីជំហានតូចមួយ និងថែរក្សាសុខភាពរបស់អ្នកដោយធ្វើរឿងសាមញ្ញៗ នោះអ្នកនឹងអាចរស់នៅក្នុងជីវិតដែលមានសុភមង្គល និងសុខភាពល្អ។ យើងដឹងថាមានទឹកផ្លែឈើច្រើនទៀតដែលអ្នកអាចទទួលបានចំណែកឯទឹកផ្លែឈើដែលបានរៀបរាប់ខាងលើគ្រាន់តែជាទឹកផ្លែឈើធម្មតាដែលអ្នកអាចរកបានយ៉ាងងាយ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់