ការបញ្ឈប់ការផ្សព្វផ្សាយរបស់គណនីឈ្មោះ The Nation Care

សេចក្តីជូនដំណឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីមួយឈ្មោះ The Nation Care កំពុងផ្សព្វផ្សាយលក់ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខ ដែលមានឈ្មោះដូចខាងក្រោម៖ ១-WeightUp៖ បាយបាន សម្រានលក់ឡើងគីឡូ ២-Gaint Plus៖ វីតាមីនជំនួយឲ្យធាត់ឡើងគីឡូ ៣-Osteo Plus៖ វីតាមីនជំនួយឆ្អឹងពន្លូតកម្ពស់ ៤-Garcinia Cambogia៖ វីតាមីនសម្រកទម្ងន់ ៥-Anti Ulcere៖ ថ្នាំព្យាបាលរោគក្រពះពោះវៀន ៦-TEA NATURAL៖ តែធម្មជាតិសម្រកទម្ងន់ ៧-Milk Thistle Extract៖ វីតាមីនជំនួយសុខភាពថ្លើម។ ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខខាងលើនេះ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតនាំចូល និងផ្សព្វផ្សាយពីក្រសួងសុខាភិបាល។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ឱសថ និងឱសថបំប៉នសុខភាពខាងលើនេះត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ចែកចាយឱសថ និងឱសថបំប៉នសុខភាពខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០,០១២ ៨៩២ ០២២។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់