អត្ថបទដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេប្រចាំខែមេសា

ត្បិតតែ ខែមេសាជាខែដែលប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាខែដែលមានថ្ងៃឈប់សម្រាកច្រើនក៏ដោយក៏កំណើននៃការចូលអានអត្ថបទសុខភាពបន្តកើនឡើងជាលំដាប់ដូចខែផ្សេងៗទៀតដែរ។ ជាក់ស្តែង អត្ថបទ ៣ ដែលទទួលបានការអានច្រើនជាងគេប្រចាំខែមេសាគឺ៖

1. ជំងឺឈាមក្រកកអាចព្យាបាលបានដែរឬទេ?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ឯកទេសរោគកុមារវិទ្យា និងលោហិតសាស្ត្រ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់យ៉ាងក្បោះក្បាយថាជំងឺហេម៉ូហ្វីលា (Hemophilia) គឺជាប្រភេទជំងឺឈាមក្រកក ឬបណ្តាលឲ្យហូរឈាម ភាគច្រើនបង្កឡើងដោយកង្វះកត្តាឈាមកក។ អ្នកជំងឺមិនមានការហូរឈាមច្រើនជាងធម្មតាទេ ប៉ុន្តែការហូរឈាមនេះអាចមានរយៈពេលយូរជាងធម្មតា។ ជាក់ស្តែងវាជាជំងឺដ៏កម្រដែលអាចស្តែងមានឡើងលើមនុស្សម្នាក់តែប៉ុណ្ណោះក្នុងចំណោម ១០០០នាក់ និងអាចកើតមានឡើងបានគ្រប់វ័យ ចាប់តាំងពីទារករហូតដល់វ័យចំណាស់ និងជាជំងឺមួយដែលតម្រូវឲ្យអ្នកជំងឺរស់នៅជាមួយការព្យាបាលអស់មួយជីវិត។

យល់កាន់តែច្បាស់អំពីមូលហេតុ និងវិធីព្យាបាលតាមរយៈ៖ https://healthtime.tips/library/article/1911 

2.ឈឺក្បាល និងជ្រុះសក់ មួយណាជាហេតុ? មួយណាជាផល?
“អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់? ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល?” នៅតែជាភាពស្រពិចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញ ហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ នេះបើយោងតាមប្រសាសន៍លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកប្រព័ន្ធសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ស្វែងយល់បន្ថែមតាមរយៈ៖ https://healthtime.tips/library/article/1909

3. អ្វីទៅជាប្រូតេអុីនកូឡាជែន?
នៅពេលវ័យកាន់តែចាស់ ស្រទាប់ស្បែករបស់អ្នកក៏ប្រែប្រួល ដែលនេះបណ្តាលមកពីការបាត់បង់នូវប្រូតេអុីនកូឡាជែនធម្មជាតិរបស់ស្បែក ដែលបណ្តាលឲ្យបាត់បង់ភាពតឹងណែន នាំឲ្យផលិតផលបំប៉នកូឡាជែនត្រូវបានគេនិយមប្រើប្រាស់ដើម្បីស្តារស្ថានភាពស្បែកឲ្យមានភាពប្រសើរឡើងវិញ។ អ្វីជាកូឡាជែន? តើគួរប្រើប្រាស់ក្នុងកម្រិតណាល្អ? អាចមានផលវិបាកអ្វីខ្លះ...?

ចម្លើយទាំងអស់នេះនឹងត្រូវបានលាតត្រដាងយ៉ាងលម្អិតក្នុង៖ https://healthtime.tips/library/article/1910

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់