ដំណឹងល្អទៀតហើយ ក្រសួងសុខាភិបាល ជ្រើសរើសបុគ្គលិកចូលបម្រើការចំនួន ១៣០០នាក់

កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩ នេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាសាធារណៈដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅ ដែលមានបំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាល អំពីព័ត៌មានស្តីពីការជ្រើសរើសមន្ត្រីរាជការចំនួន ១៣០០នាក់ដើម្បីដាក់ឲ្យចូលបម្រើការតាមអង្គភាពនានានៃក្របខណ្ឌសុខាភិបាល។ ការប្រឡងប្រជែង នឹងត្រូវធ្វើឡើងរយៈពេល ២ម៉ោងដោយមានវិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដោយតម្រូវឲ្យបេក្ខជនទាំងអស់ដាក់ពាក់ចូលប្រឡងឲ្យបានមុនថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖០០ នាទី។

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់