អត្ថបទ ៣ ទទួលបានការអានច្រើនបំផុតប្រចាំខែឧសភា

ចំណេះដឹងតាមរយៈការអាននៅតែផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការយល់ដឹងពីព្រឹត្តិការណ៍នានា ក៏ដូចជាគន្លឹះក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ជាក់ស្ដែង គេហទំព័រ healthtime.tips បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវអត្ថបទផ្នែកសុខភាពជាច្រើនប្រភេទ ដែលមិនខុសពីខែមុននោះទេ ដោយក្នុងនោះសម្រាប់ខែឧសភា ក៏សង្កេតឃើញមានអត្ថបទ ៣ដែលទទួលបានការអានច្រើនបំផុតរួមមាន៖

១. ប្រសិទ្ធភាពនៃ Folic Acid និង DHA ចំពោះស្រ្តីមានផ្ទៃពោះ
សារធាតុសកម្ម Folic Acid ជាទម្រង់មួយដែលសំយោគចេញពីវីតាមីន បេ មានលក្ខណៈរលាយក្នុងទឹក ជាមួយមុខងារសំខាន់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមរបស់ទារកសម្រាប់ចាប់ផ្តើមអភិវឌ្ឍផ្នែកប្រព័ន្ធសរសៃប្រសាទ។ ជាក់ស្តែង ពពួកវីតាមីន បេ នេះអាចមានវត្តមាននៅក្នុងអាហារប្រចាំថ្ងៃ ដូចជាបន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានរសជាតិជូរ និងប្រភេទផលិតផលធញ្ញជាតិជាដើម។ ចំណែកសារធាតុសកម្មមួយទៀតដែលមានឈ្មោះ Docosahexaenoic Acid (DHA) គឺជាប្រភេទខ្លាញ់អូមេហ្គា ៣ ដែលសម្បូរទៅដោយអត្ថប្រយោជន៍មិនសម្រាប់តែការប្រើប្រាស់ទូទៅ តែក៏ត្រូវបានទទួលស្គាល់ជាជំនួយដល់ការពពោះចាប់តាំងពីខែដំបូងផងដែរ។ ក្រៅពីសារធាតុចាំបាច់ខាងលើ ឱសថបំប៉នប្រភេទនេះក៏មាននូវការរួមផ្សំនូវវីតាមីន និងសារធាតុរ៉ែផ្សេងទៀត ដែលខុសគ្នាទៅតាមផលិតផលនីមួយៗដើម្បីជាការបំពេញតម្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។

ចង់ដឹងកាន់តែលម្អិតអាចចូលទៅកាន់៖ https://healthtime.tips/library/article/1939

២. សញ្ញាណនៃជំងឺប្រគ្រីវដែលអ្នកត្រូវដឹង
ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ស្វែងយល់បន្ថែមពីជំងឺនេះតាមរយៈ៖ https://healthtime.tips/library/article/1948

៣. អារម្មណ៍ភ័យស្លន់ស្លោបណ្តាលមកពីបេះដូងឬ?
“ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេងនិងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី ១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា?” នេះជាបញ្ហាដែលបានលើកឡើងពីសំណាក់អ្នកអានម្នាក់ និងត្រូវបានបកស្រាយពីសំណាក់គ្រូពេទ្យឯកទេស។

កាន់តែច្បាស់ពីការបកស្រាយអាចចូលទៅកាន់៖ https://healthtime.tips/library/article/1938

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់