រួយកញ្ចឹងកសុទ្ធតែជាជំងឺលើសសម្ពាធឈាមឬ?

រួយកញ្ចឹងក ហាក់ត្រូវបានគេគិតជាញឹកញាប់ទៅលើរោគសញ្ញានៃជំងឺលើសសម្ពាធឈាម។ យ៉ាងណាមិញ យោងតាមការបកស្រាយរបស់វេជ្ជបណ្ឌិតវាអាចជាអាការៈបណ្តាលមកពីជំងឺផ្សេងដទៃទៀត ដែលអ្នកនឹងស្វែងយល់បានតាមរយៈករណីរបស់អ្នកអានម្នាក់ខាងក្រោម៖

សំណួរ៖ ខ្ញុំបាទមានអាយុ ៣៣ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៣ ទម្ងន់ ៦១គីឡូក្រាម ជាកសិករមកពីខេត្តកំពង់ចាម។ ខ្ញុំតែងមានអាការៈរួយកញ្ចឹងកជាញឹកញាប់ដោយមិនដឹងមូលហេតុក្នុងរយៈពេល ២អាទិត្យចុងក្រោយនេះ។ តើអាការៈនេះអាចទាក់ទងនឹងជំងឺលើសឈាមឬទេ?

ចម្លើយ៖ យោងតាមអ្វីដែលបានរៀបរាប់ខាងលើ គឺមិនអាចបញ្ជាក់ថាជាជំងឺលើសសម្ពាធឈាមនោះទេ ដោយសារតែគាត់មានអាយុត្រឹមតែ ៣៣ឆ្នាំប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ប្អូនក៏តម្រូវឲ្យធ្វើការពិនិត្យសម្ពាធឈាមផងដែរកាលណាលទ្ធផលសម្ពាធឈាម ១៤០ លើ៩០មិល្លីម៉ែត្របារ៉ត ពីរដងជាប់ៗគ្នានោះមានន័យថាមានជំងឺលើសសម្ពាធឈាម ដូច្នោះប្អូនត្រូវទៅជួបគ្រូពេទ្យទូទៅ ឬគ្រូពេទ្យសរសៃឈាមបេះដូងដើម្បីពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។ ផ្ទុយទៅវិញ អាការៈរួយកញ្ចឹងកក៏អាចបណ្តាលមកពីជំងឺមួយចំនួនដូចជា ការរលាកសន្លាក់ឆ្អឹងក ការសឹកសន្លាក់ឆ្អឹងក ការគេងកើយខ្នើយខុសទម្រង់ និងការមើលទូរស័ព្ទ ឬទូរទស្សន៍យូរពេកដែលអាចធ្វើឲ្យសាច់នៅកញ្ចឹងកកន្រ្តាក់រឹងផងដែរ។ ដូចនេះ ប្អូនគួរទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសាច់ដុំកញ្ចឹងក ឬពេលខ្លះអាចឈានដល់ការថតឆ្លុះមើលស្ថានភាពឆ្អឹងកញ្ចឹងកថាមានសឹក ឬកៀបឆ្អឹងទេ ដោយឡែកអាការៈខាងលើមិនមានអ្វីទាក់ទងនឹងជំងឺបេះដូងឡើយ។

បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ឯកទេសជំងឺបេះដូង ប្រធានអ៊ុយនីតេជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់