ក្រុមហ៊ុនឈ្មោះ P.V.B PHARMA ត្រូវបានហាមឃាត់ដោយសារចែកចាយឱសថគ្មានច្បាប់អនុញ្ញាត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយក្នុងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ P.V.B PHARMA គ្មានច្បាប់អនុញ្ញាតពីក្រសួង ហើយកំពុងចែកចាយឱសថចំនួន ៣មុខមានបិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយគឺ៖
១.Cadinutrivit 
២.Vitamin B1,B6,B12-HV 
៣.HV CALCI-D។

ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ទិញ និងតាំងលក់ឱសថខុសច្បាប់ទាំង ៣មុខខាងលើសូមផ្តល់ព័ត៌មានមកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២  ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់