សេចក្តីប្រកាសការរកឃើញឱសថក្លែងបន្លំម៉ាក Ketosteril® Tablets

សេចក្តីជូនដំណឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាក្រសួងសុខាភិបាលបានរកឃើញឱសថឈ្មោះ Ketosteril® tablets គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសូងសុខាភិបាល ហើយដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរូបភាពស្រដៀងនឹងឱសថពិតឈ្មោះ Ketosteril® tablets ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ មេហ្គា ឡាយសាយអិនស៍ ភីធីវ៉ាយ លីមីធីត មានលេខបញ្ជិកា CAM N0477IP-16 ពីក្រសួងសុខាភិបាល។

ក្រសួងក៏បានបង្ហាញនូវរូបភាពឱសថ Ketosteril® tablets ពិត និងឱសថ Ketosteril® tablets ក្លែងក្លាយដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការបែងចែក និងចំណាំឱសថពិតបាន។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់