សិទ្ធិក្នុងការទទួលភាពឯកជនរបស់អ្នកជំងឺ

អតិថិជនដែលបានមកពិនិត្យ ឬសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលមានសិទ្ធិទទួលបាននូវភាពបិទបាំងសមរម្យ ពិសេសនៅពេលធ្វើការពិនិត្យសារពាង្គកាយ និងនៅពេលព្យាបាល។

តើការអនុវត្តចំពោះសិទ្ធិក្នុងការទទួលភាពជាឯកជនមានអ្វីខ្លះ?
• រាល់អង្គភាពសុខាភិបាលត្រូវមានមូលដ្ឋានសុខាភិបាលសមស្របដើម្បីធានានូវភាពឯកជនសម្រាប់អតិថិជននៅពេលធ្វើអន្តរាគមន៍វេជ្ជសាស្រ្តបានន័យថានៅពេលធ្វើការពិនិត្យ និងព្យាបាលជំងឺត្រូវធ្វើនៅក្នុងបន្ទប់បិទបាំង និងមានតែអ្នកដែលចាំបាច់។
• អ្នកគ្រប់គ្រងមន្ទីរពេទ្យត្រូវរៀបចំកន្លែងសម្រាប់បុរស-ស្រ្តីដាច់ដោយឡែកនៅក្នុងអំឡុងពេលពិនិត្យ និងព្យាបាលជំងឺ។
• រាល់អង្គភាពសុខាភិបាលត្រូវផ្តល់បន្ទប់ទឹកសម្រាប់ស្រ្តី បុរស និងជនពិការ។

តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការទទួលភាពឯកជនមានអ្វីខ្លះ?
• អតិថិជនត្រូវទទួលខុសត្រូវក្នុងការផ្តល់ដំណឹងទៅអ្នកផ្តល់សេវាសុខភាពពីតម្រូវការឯកជនរបស់ខ្លួន  និងផ្តល់ព័ត៌មាន ត្រឡប់ដើម្បីធ្វើការកែលម្អ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់