ក្រោយដកកងក្នុងដៃចេញអាចមានផ្ទៃពោះភ្លាមទេ?

ការដាក់កងក្នុងដៃជាវិធីសាស្ត្រដ៏ពេញនិយមមួយក្នុងចំណោមវិធីសាស្ត្រពន្យារកំណើតអ័រម៉ូនផ្សេងទៀត។ ក្នុងនោះដែរចម្ងល់ជាច្រើនទាក់ទងនឹងការបញ្ឈប់ការប្រើប្រាស់ និងផលរំខាននានាដែលតែងកើតមានឡើងក្នុងអំឡុងពេលដាក់ និងបន្ទាប់ពីដកចេញនៅតែជាកង្វល់សុខភាពសម្រាប់សុភាពនារីទាំងឡាយ។ ជាក់ស្តែង មានករណីសិក្សារបស់មិត្តអ្នកអានម្នាក់ដែលមានចម្ងល់ពាក់ព័ន្ធនឹងការមានផ្ទៃពោះក្រោយបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះភ្លាម។

សំណួរ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៥៨ មានមុខរបរជាអ្នកលក់ដូរ។ ខ្ញុំជ្រើសរើសមធ្យោបាយពន្យារកំណើតដោយការដាក់កងក្នុងដៃតែខ្ញុំដាក់បានតែរយៈពេល ១៨ខែ ក៏សម្រេចចិត្តដកវាចេញ។ មកដល់ពេលនេះខ្ញុំបានដកវាចេញរយៈពេល២ខែ ប៉ុន្តែខ្ញុំមិនមានមករដូវទេ។ ដូច្នេះ ខ្ញុំចង់សួរថា បើមិនទាន់មករដូវចឹង តើខ្ញុំអាចមានផ្ទៃពោះអំឡុងពេលមិនទាន់មានរដូវបានដែរឬទេ?

ចម្លើយ៖ ស្ត្រីដែលបានកំពុងប្រើប្រាស់មធ្យោបាយពន្យារដោយដាក់កងក្នុងដៃ អាចប្រឈមក្នុងការមានផ្ទៃពោះតិចជាង ១%ប៉ុណ្ណោះ ថ្វីបើជាវដ្តរដូវរបស់ពួកគាត់មិនមានភាពទៀងទាត់ក៏ដោយ។ គួរបញ្ជាក់ថា ស្ត្រីដែលបានដកកងចេញអាចមានផ្ទៃពោះបានលឿនដូចគ្នាទៅនឹងស្ត្រីដែលបានបញ្ឈប់ការប្រើប្រាស់ការពន្យារកំណើតដោយមិនប្រើអ័រម៉ូនដែរ។ បើរដូវរបស់ប្អូនមកយឺត ប្អូនគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យសម្ភព និងរោគស្ត្រីដើម្បីពិនិត្យមើលថាតើប្អូនមានផ្ទៃពោះ ឬយ៉ាងណា។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់