ខ្ញុំមានអាការៈហូរសម្បោរ

និយមន័យ
ការហៀរសម្បោរ គឺជាការហូរទឹករំអិលពីច្រមុះមកយ៉ាងច្រើនលើសលប់។ ទឹកសម្បោរទាំងនោះអាចជាទឹកថ្លា ជាសម្បោរខាប់ ឬមិនរាវក៏មិនខាប់ពេក។ សម្បោរទាំងនេះ អាចហូរចេញមកក្រៅតាមច្រមុះ ឬធ្លាក់ចុះទៅបំពង់ក ឬអាចហូរតាមផ្លូវទាំងពីរក៏បាន។ អាការៈហៀរសម្បោរនេះ អាចនឹងភ្ជាប់ជាមួយបញ្ហាតឹងច្រមុះផងដែរ។

មូលហេតុ
បញ្ហាហៀរសម្បោរ អាចបណ្តាលមកពីការរលាកនៅនឹងជាលិការបស់ច្រមុះ។ មនុស្សមួយចំនួនអាចនឹងមានបញ្ហាហៀរសម្បោររ៉ាំរ៉ៃដោយគ្មានមូលហេតុដែលគេហៅថាជាការរលាកច្រមុះដែលមិនមែនបណ្តាលមកពីអាល្លែកហ្ស៊ី។ អាការៈហៀរសម្បោរអាចពាក់ព័ន្ធនឹង
ជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ ឬជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ
បញ្ហាអាល្លែកហ្ស៊ីច្រមុះ
ជំងឺផ្តាសាយធម្មតា
ជំងឺផ្តាសាយធំ
• ការប្រើប្រាស់ស្ព្រៃយ៍បំបាត់តឹងច្រមុះច្រើនហួស
• បញ្ហាវៀចឆ្អឹងច្រមុះ
ជំងឺឫសដូងច្រមុះ
• ជំងឺហឺតដែលបណ្តាលមកពីសារធាតុពុល
• វីរុសបង្ករោគនៅប្រព័ន្ធដំណកដង្ហើម (Respiratory syncytial virus)
• ផ្សែងបារី។

ពេលណាត្រូវទៅជួបពេទ្យ?
បញ្ហាហៀរសម្បោរ ជារឿងរំខាន ប៉ុន្តែវាអាចបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញ បញ្ហានេះក៏អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ ជាពិសេសវាជាសញ្ញាដែលគួរបារម្ភបើកើតលើកុមារ។ ដូចនេះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យប្រសិនបើ៖
• ចំពោះមនុស្សធំ៖
- អាការៈហៀរសម្បោរកើតឡើងលើស១០ថ្ងៃ
- ក្តៅខ្លួនខ្លាំង
- សម្បោរប្តូរជាពណ៌លឿងបៃតង ហើយមានអាការៈឈឺប្រហោងឆ្អឹងសងខាងច្រមុះ ឬក្តៅខ្លួន៖ ទាំងនេះអាចជាសញ្ញានៃការឆ្លងបាក់តេរី
- សម្បោរមានលាយឈាម ឬហៀរសម្បោរថ្លាជាប្រចាំក្រោយមានការប៉ះទង្គិចត្រូវក្បាល។
• ចំពោះកុមារ៖
- អាយុក្រោម ២ឆ្នាំ និងមានក្តៅខ្លួនផងដែរ
- បញ្ហាហៀរសម្បោរតឹងច្រមុះ ធ្វើឲ្យពិបាកក្នុងការបំបៅ ឬពិបាកដកដង្ហើម។

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់