កម្មវិធីប្រារព្ធខួប៥ឆ្នាំ នៃមន្ទីរសំរាកព្យាបាល កម្ពុជា ក្នុងការផ្តល់ដំណោះស្រាយវេជ្ជសាស្រ្តដល់គ្រួសារដែលលំបាកមានកូន

រាជធានីភ្នំពេញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរពេទ្យសំរាកព្យាបាល កម្ពុជាបានប្រារព្ធខួប ៥ឆ្នាំរបស់ខ្លួនក្នុងដំណើរការជាមន្ទីរសម្រាកព្យាបាលដែលផ្តល់ប្រឹក្សា និងការព្យាបាល ការលំបាកក្នុងការមានកូន រោគស្រ្តីនិងសម្ភព។ យ៉ាងណាមិញ ក្នុងរយៈពេល ៥ឆ្នាំនេះ មន្ទីរសំរាកព្យាបាល កម្ពុជា បានផ្តល់ដំណោះស្រាយវេជ្ជសាស្រ្តដល់គូស្វាមីភរិយា និងគ្រួសារដែលធ្លាប់តែអស់សង្ឃឹម បាក់ទឹកចិត្តដោយសារតែជំងឺលំបាកមានកូនឲ្យមានឱកាសបានជួបពិគ្រោះ និងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសរបស់ខ្លួន។ ដោយឡែក យោងតាមសិ្ថតិជាង ៦០ភាគរយនៃអ្នកជំងឺដែលបានសម្រេចក្តីប្រាថ្នាមានភាពកក់ក្តៅក្នុងគ្រួសារ និងសុភមង្គលពេញលេញ បន្ទាប់ពីមានបុត្រធីតាដូចបំណង។

នាឱកាសនេះផងដែរ គណៈគ្រប់គ្រងរបស់មន្ទីរសំរាកព្យាបាល កម្ពុជា បានបញ្ជាក់បន្ថែមថាលទ្ធផលដែលយើងសម្រេចបានស្មើប្រទេសជឿនលឿនព្រោះដោយសារមានការគាំទ្រ លើកទឹកចិត្ត និងជឿជាក់ពីសំណាក់ប្រជាជនខ្មែរ ហើយក្រុមវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកគ្រប់ផ្នែកប្រកាន់នូវគោលការណ៍ចំនួន ៥រួមមាន៖ ការគោរពឲ្យតម្លៃគ្នាទាំងបុគ្គលិកនិងអ្នកជំងឺ ការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ការទទួលខុសត្រូវខាងបច្ចេកទេសវេជ្ជសាស្រ្ត សុចរិតភាពក្នុងវិជ្ជាជីវសុខាភិបាល និងការសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ។ បន្ថែមពីនេះគណៈគ្រប់គ្រងក៏បានបន្តថ្លែងអំណរគុណដល់អ្នកជំងឺដែលបានជ្រើសរើសផ្តល់ទំនុកចិត្តដល់មន្ទីរសំរាកព្យាបាល កម្ពុជា ព្រមទាំងបានកោតសរសើរដល់បុគ្គលិកទាំងអស់ដែលបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា មន្ទីរសំរាកព្យាបាល កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ជាមន្ទីរពេទ្យដែលមានគុណភាពល្អបំផុតពីសមាគមវេជ្ជសាស្រ្តអឺរ៉ុបនៅទីក្រុង លូហ្សឺន ប្រទេសស្វីស កាលពីឆ្នាំ២០១៧។ ជាក់ស្តែង នៅខែសីហាថ្មីៗនេះដែរ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានទទួលពានរង្វាន់សេវាកម្មមន្ទីរពេទ្យឆ្នើមនិងឈានមុខពីសហព័ន្ធពាណិជ្ជកម្មពិភពលោកដែលមានទីតាំងនៅសហរដ្ឋអាមេរិក។

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់