ទេសចរណ៍សុខភាព Healthtime Check-up Tour "Going Back to School"

ការវិលត្រឡប់មកវិញនៃទេសចរណ៍សុខភាព Healthtime Check-up Tour ក្រោមប្រធានបទថ្មី "Going Back to School" ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមគាំទ្រដោយទឹកបរិសុទ្ធ Vital ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ផលិតផលស្ករបៀម កុកស៊ីល ផលិតផល Co Plaster ក្រុមហ៊ុន Brainscan Cambodia និង Mega Wecare ដែលនឹងធ្វើឡើងក្នុងថ្ងៃច័ន្ទ ទី១៤ ខែតុលានេះ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលហៅកាត់ថា CJCC ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។

ចូលរួមដោយសេរី និងឥតគិតថ្លៃជាមួយនឹងទេសចរណ៍សុខភាព Healthtime ដោយទទួលបាននូវការពិគ្រោះយោបល់ និងពិនិត្យសុខភាពបឋមពីបណ្តាគ្លីនិក/មន្ទីរពេទ្យល្បីៗ និងពោរពេញដោយបទពិសោធន៍ ដូចជា គ្លីនិកឯកទេស អេគីប មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម គ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន និងគ្លីនិកស្បែក ប៊ីស៊ី ព្រមជាមួយការអប់រំណែនាំអំពីសុខភាព ការទស្សនាការតាំងបង្ហាញផលិតផលសុខភាពនានា ការចូលរួមសកម្មភាពកម្សាន្ត និងជាពិសេសគឺការចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាមផងដែរ។

ដូចនេះ នៅចាំអីទៀត! ធ្វើការចុះឈ្មោះជាមុនតាមរយៈ https://forms.gle/5JDzTxJ1Rekf1io5A
ឬទំនាក់ទំនងផ្ទាល់មកកាន់ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ៩៥៩។

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់