ការប្រគុំតន្រ្តី «JAMES JI 2017 ASEAN TOUR»

ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) បានរៀបចំការប្រគុំតន្រ្តី «JAMES JI 2017 ASEAN TOUR» ដ៏ធំមួយនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមវត្តមានកំពូលតារាដ៏ល្បីរបស់ប្រទេសថៃ គឺលោក James Jirayu ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានវត្តមាននៃប្រិយមិត្តចូលរួមគាំទ្រ និងទស្សនាយ៉ាងច្រើនកុះករ។

លោកស្រី Kesarin Manitayakul ប្រធានផ្នែកទីផ្សាររបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានឲ្យដឹងថា ក្រុមការងារលោកស្រីបានអញ្ជើញ កំពូលតារា James Jirayu តាមការសំណូមពរយ៉ាងច្រើនពីប្រិយមិត្តកម្ពុជា ស្របពេលតារារូបនេះមានគម្រោងបើកការប្រគុំតន្រ្តីនៅប្រទេសមួយចំនួននៅអាស៊ី ដូចជា ប្រទេសថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលកម្ពុជាជាប្រទេសដំបូងក្នុងព្រឹត្តការណ៍តន្រ្តីទេសចរណ៍អាស៊ាន ២០១៧របស់លោក។ លើសពីនេះទៅទៀត លោកJames Jirayu និងក្រុមការងារនៃស្ថានីយទូរទស្សន៍ភីអិនអិន បាននាំអំណោយផ្តល់ជូនដល់កុមារនៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃ«អង្គការគ្រួសារថ្មី»ផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលស្ថានីយទូរទស្សន៍ភីអិនអិនបានអញ្ជើញតារារូបនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗជាច្រើនរបស់ TV3 និងTVB មកសម្តែងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបតាមការសំណូមពរពីប្រិយមិត្ត និងអ្នកគាំទ្ររាប់លាន់នាក់។

Photo Credit : PNN

ពាក្យទាក់ទង


មតិយោបល់