ការតាំងបង្ហាញនូវកៅអីម៉ាស្សា OSIM ជំនាន់ថ្មីនៅកម្ពុជា

នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ នៅផ្សារទំនើបអ៊ីអន មានការដាក់បង្ហាញនូវកៅអីម៉ាស្សាជំនាន់ថ្មី ផលិតផលពីប្រទេសសាំងហ្គាពួរមួយឈ្មោះថា OSIM uLove នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អូស៊ីម ដែលមានសាខានៅប្រទេសជាច្រើនទូទាំងពិភពលោក។  “ជាមួយនឹងបច្ចេកទេសទំនើបចុងក្រោយបង្អស់ ដោយមិនត្រឹមមានការបំពាក់នូវគ្រាប់លុញប្រភេទ “720o v-hand 3D  massage” ដែលអាចបង្វិលបានរហូតដល់ ៣៦០ដឺក្រេ ពីលើទៅក្រោម និងពីឆ្វេងទៅស្តាំ ចូលទៅគ្រប់ចំនុចនៃរាងកាយ តាំងពីក្បាលដល់ចុងជើង, OSIM uLove ក៏មានបំពាក់ផងដែរនូវឧបករណ៍បំពងសម្លេង ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ ដើម្បីជ្រើសរើសបទភ្លេងរបស់អ្នកនៅអំឡុងពេលម៉ាស្សា អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍នៃការម៉ាស្សាពេញមួយតួខ្លួនដ៏ល្អ មិនអាចបំភ្លេចបាន ព្រមជាមួយនឹងការបំបាត់ភាពចុករោយ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព និងអាចជួយសម្រួលសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងពេលតែមួយ ដែលទាំងនេះគឺស័ក្តិសមបំផុតសម្រាប់មនុស្សជំនាន់ថ្មី” នេះបើតាមការលើកឡើងរបស់លោក Gary Ng អគ្គនាយកក្រុមហ៊ុន អូស៊ីមប្រចាំនៅកម្ពុជា។ គួរបញ្ជាក់ថា រាល់ការរចនា និងមុខងារ ឬកម្មវិធីម៉ាស្សារបស់ OSIM uLove សុទ្ធតែត្រូវបានឆ្លងកាត់ការសិក្សា ត្រួតពិនិត្យ និងរៀបចំឡើងដោយលោកវេជ្ជបណ្ឌិតជនជាតិជប៉ុន សាតូ សូយូស៊ី អ្នកឯកទេសផ្នែកព្យាបាលដោយម៉ាស្សា ផ្អែកទៅតាមបែបបទរស់នៅដ៏សម្បូរបែប ក៏ដូចជាតម្រូវការ និងភាពរីករាយរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នតែម្តង។ ដោយសារតែលក្ខណៈពិសេសទាំងអស់នេះហើយ OSIM uLove ក៏ត្រូវបានទទួលការគាំទ្រ និងកោតសរសើរផងដែរពីសំណាក់តារាសម្តែងដ៏ល្បីឈ្មោះរបស់តៃវ៉ាន់គឺកញ្ញា Fan Bing Bing ។ គួររំលឹកផងដែរថា ដោយមានការផ្តល់ជូននូវការសាកល្បងដោយសេរីលើ OSIM uLove នៅក្នុងកម្មវិធីដាក់បង្ហាញនេះ អតិថិជនប្រមាណ១០០នាក់ ក៏បានទទួលយកបទពិសោធន៍នៃការម៉ាស្សាដោយផ្ទាល់ និងបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីប្រសិទ្ធភាពនៃការម៉ាស្សានេះ ដោយក្នុងនោះអតិថិជនជាច្រើននាក់បានលើកឡើងថាពួកគេសឹងតែគេងលក់នៅអំឡុងពេលសាកល្បងនេះ ហើយខ្លះក៏បង្ហាញការពេញចិត្ត អំពីផាសុកភាពដែលផ្តល់ដោយកៅអីម៉ាស្សា OSIM uLove ដោយបញ្ជាក់ផងដែរថាវាអាចតម្រូវទៅតាមរូបរាងរបស់ពួកគេបានយ៉ាងល្អ ព្រមទាំងមានលក្ខណៈបិទបាំងល្មមសម្រាប់រក្សាភាពឯកជនរបស់ពួកគេបានទៀតផង៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់