តិចនិកញ៉ាំអាហារមិនឲ្យលើស២,០០០កាល់ឡូរីក្នុងមួយថ្ងៃដើម្បីសម្រកទម្ងន់

សម្រាប់អ្នកដែលចង់ស្រកទម្ងន់នោះ បរិមាណកាល់ឡូរីតិចជាង ឬស្មើ២,០០០កាល់ឡូរីក្នុងមួយថ្ងៃជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នក។ ក្នុងនោះផងដែរ អ្នកក៏ត្រូវតែប្រាកដថារបបអាហារនោះ មានរាប់បញ្ចូលទាំងបន្លែ ផ្លែឈើ ប្រូតេអុីនផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រេងធម្មជាតិ។

ខាងក្រោមនេះ ជាបរិមាណនៃក្រុមអាហារនីមួយៗដែលអ្នកគួរតែដាក់បញ្ចូលក្នុងគម្រោងនៃរបបអាហារប្រមាណ២,០០០កាល់ឡូរីក្នុងមួយថ្ងៃរបស់អ្នក៖

ប្រភេទអាហារ៖ បន្លែ និងផ្លែឈើ
បរិមាណ៖ បន្លែ ៦០០-៧០០ក្រាម និងផ្លែឈើ ៣០០-៤០០ក្រាម
សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ

ប្រភេទអាហារ៖ ប្រូតេអុីន
បរិមាណ៖ ១៤០-១៥០ក្រាម
ប្រភព៖ សាច់សត្វ សាច់ត្រី គ្រឿងសមុទ្រ ស៊ុត ផលិតផលសណ្តែក ក្រុមបន្លែមានកួរ គ្រាប់រុក្ខជាតិ សណ្តែកដី

ប្រភេទអាហារ៖ ប្រេងធម្មជាតិ
បរិមាណ៖ ២០-៣០ក្រាម
ប្រភព៖ ប្រេងចម្រាញ់ចេញពីរុក្ខជាតិ ដូចជាប្រេងអូលីវ ប្រេងសណ្តែក

ប្រភេទអាហារ៖ គ្រាប់ធញ្ញជាតិ
បរិមាណ៖ ១៦០-១៧០ក្រាម
ប្រភព៖ អង្ករ អង្ករសម្រូប គ្រាប់ធញ្ញជាតិចម្អិនរួច នំប៉័ង
សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីនB ជាតិដែក សារធាតុប្រឆាំងអុកស៊ីតកម្ម…

ប្រភេទអាហារ៖ ផលិតផលទឹកដោះគោ
បរិមាណ៖ ២-៣ កែវ
សារធាតុចិញ្ចឹម៖ ប៉ូតាស្យូម ម៉ាញេស្យួម កាល់ស្យូម វីតាមីនA, B12, D ប្រូតេអុីន…
ប្រភព៖ ប៊័រ ទឹកដោះគោ យ៉ាអ៊ួ ទឹកសណ្តែក

***អាហារដែលគួរតែមានជាប្រចាំនៅក្នុងទូរទឹកកករបស់អ្នក
• ស៊ុត
• ត្រី
• សាច់
• នំប៉័ង
• អង្ករសម្រូប
• ដំឡូងជ្វា
• ផ្លែឈើ
• ស្ពៃបៃតង (ប្រូខូលី)
• បន្លែស្លឹកបៃតង
• ប៊័រសណ្តែកដី
• ប្រេងអូលីវសុទ្ធ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់