ឆាប់ហូរទឹកភ្នែក ហើយឧស្សាហ៍ឈឺភ្នែក និងក្បាល?

សំណួរ ៖ នាងខ្ញុំឈ្មោះ ត.យ.អ អាយុ ២៤ឆ្នាំ ទម្ងន់៤៥គីឡូក្រាម កម្ពស់១.៥៧ម៉ែត្រ ជានិសិ្សត។ នាង
ខ្ញុំធ្លាប់ឈឺភ្នែកហើយមើលមិនសូវច្បាស់ទេទើបខ្ញុំប្រើប្រាស់វ៉ែនតាជំនួយ។ បច្ចុប្បន្ន នាងខ្ញុំឆាប់ហូរទឹក
ភ្នែកហើយឧស្សាហ៍ឈឺក្បាល និងឈឺភ្នែកនៅពេលសម្លឹងយូរ។ ម្យ៉ាងទៀត ភ្នែកខ្ញុំកាន់តែពិបាកមើល
ជាងមុនទាំងរបស់នៅជិត និងនៅឆ្ងាយ។ តើការហូរទឹកភ្នែកជារោគសញ្ញានៃការឡើងដឺក្រេមែនទេឬក៏
មានបញ្ហាអ្វីផ្សេងទៀត?  នៅពេលដែលខ្ញុំមើលអ្វីដោយនឹង មិនកំរើកខ្ញុំអាចមើលច្បាស់ប៉ុន្តែខ្ញុំងាក ឬ
ក្រឡេកមើល ខ្ញុំមានអារម្មណ៍វិលមុខ តើមកពីមូលហេតុអ្វី?

ចម្លើយ ៖ ជាដំបូង ត្រូវដឹងថាវ៉ែនតារបស់ប្អូនវាស់តាំងពីពេលណាមក។ ជាធម្មតា អ្នកពាក់វ៉ែនតា
ត្រូវពិនិត្យភ្នែកឡើងវិញរាល់៦ខែម្តង ការហូរទឹកភ្នែកស្តែងថាភ្នែករបស់ប្អូនកំពុងតែប្រឹងសម្លឹងហើយ
ព្រោះពេលសម្លឹងភ្នែករបស់យើងគឺមិនព្រិចទេ (ធម្មតាភ្នែករបស់យើងនឹងព្រិច១៦ដងក្នុងមួយនាទី)
ធ្វើឲ្យភ្នែកស្ងួតហើយទឹកភ្នែកត្រូវបញ្ចេញដើម្បីផ្សើមភ្នែក។ នេះបង្ហាញថាភ្នែកប្អូនកំពុងប្រឹងសម្លឹង(វ៉ែន-តាមានបញ្ហាឬភ្នែករបស់ប្អូនវិវឌ្ឍឡើងដឺក្រេ)។ ហេតុនេះ ប្អូនគួរទៅជួបជាមួយគ្រូពេទ្យជំនាញភ្នែកដើម្បីពិនិត្យមើលបញ្ហាផ្សេងៗ និងត្រូវទៅដូរវ៉ែនតាតាមដឺក្រេភ្នែក។ រីឯការវិលមុខរបស់ប្អូនទាក់ទងនឹងការប្រើវ៉ែនតាខុសដឺក្រេ ព្រោះវ៉ែនតាប្រភេទដក(Lentil Minus)  ពេលពន្លឺចាំងចូលជាពន្លឺចំណាំងផ្លាតទាំងស្រុង។

បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ វេជ្ជបណ្ឌិត ប៉ោក ធន ប្រធានសមាគមភ្នែកអាណត្តិ២០១៤-២០១៦ និងបញ្ចប់នៅឆ្នាំ២០១៧

 

ពាក្យទាក់ទង


មតិយោបល់