តិចទៀត...ចាយវាយក្នុងCampus គ្មានសាច់ប្រាក់ ក៏មិនបាច់ព្រួយដែរ...

នៅក្នុងសម័យមួយ ដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន គំនិតថ្មីៗតែងតែមានលេចឡើងក្នុងការសម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង វាប្រហែលជាមិនមែនជារឿងថ្មីទេសម្រាប់ប្រទេសអភិវឌ្ឍ ប៉ុន្តែវា ជារឿងថ្មីមួយសម្រាប់និស្សិតប្រទេសកម្ពុជាក្នុងការប្រើប្រាស់កាតនិស្សិតសម្រាប់ទូទាត់ចំណាយតូចៗផ្សេងៗនៅ ក្នុងស្ថាប័នដែលពួកគេកំពុងសិក្សា។

លោក ងួន ម័រ សព្វថ្ងៃជាអនុប្រធានមជ្ឍមណ្ឌលបច្ចេកវិទ្យាពត៌មាននៅក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាស្ថាបនិក Amber ប្រព័ន្ធទូទាត់លុយតាមបច្ចេកវិទ្យា។ លោកធ្លាប់បានបញ្ចប់ បរិញ្ញាប័ត្ររូបវិទ្យានិងវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​ ថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យា នៅប្រទេសរ៉ូមានី និង​ ភូមិន្ទភ្នំពេញ។ លោកនឹងចែករំលែកបទពិសោធការធ្វើអាជីវិកម្ម និងយុទ្ធសាស្ត្រក្នុងការ បង្កើតអាជីវកម្មមួយឲ្យដំណើរការល្អ។
 
តើAmberជាអ្វី?
វាជាសេវាកម្មឬប្រព័ន្ធទូទាត់សាច់ប្រាក់តូចៗ សម្រាប់ប្រើប្រាស់នៅក្នុងស្ថាប័ននានា។ ប្រព័ន្ធនេះអាចប្រើប្រាស់បាន ទៅលើសេវាកម្មចំណតយានយន្ត សេវាកម្មទិញឥវ៉ាន់ ស្រង់អវត្តមាន និង សកម្មភាពផ្សេងៗទៀតរបស់សកម្មភាព និស្សិត​និងបុគ្គលិកនៅក្នុងស្ថាប័ននោះ។

ហេតុអ្វីបានជាAmber?
ពីព្រោះការប្រើប្រាស់សេវាកម្មអាចដោះស្រាយនូវបញ្ហាមួយចំនួនដែលអាចបង្កភាពងាយស្រួលច្រើនដល់និស្សិត និងបុគ្គលិក ដូចជាសម្រួលពេលវេលា សម្រួលសាច់ប្រាក់ និងបន្ទុកការងារ។  ជាក់ស្តែងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញខាតពេលវេលាជាច្រើនពេលដែលយកម៉ូតូឬកង់ផ្ញើរ ដោយសារតែមានការចង្អៀតស្ទះ បណ្តាលមកពីការតម្រង់ជួរ និង ភាពយឺតយ៉ាវក្នុងការអាប់លុយ។​ ម្យ៉ាងវិញទៀត សាច់ប្រាក់ដែលប្រមូលបានសុទ្ធ តែក្រដាស១០០រៀលដែលក្នុងមួយខែៗមានទំហំដល់១ម៉ែត្រគូបសរុប។ ដូចនេះក្រុមការងារត្រូវបញ្ជូនប្រាក់ទាំង នោះទៅធនាគារដើម្បីដូរជាក្រដាសធំបើកប្រាក់ខែជូនបុគ្គលិក។​ ដំណើរការនេះមានភាពស្មុគស្មាញ ដូចនេះ Amberជាដំណោះស្រាយមួយដ៏ល្អ។
 
Amberមានសារសំខាន់អ្វីខ្លះដល់អ្នកប្រើប្រាស់?
ចំពោះនិស្សិត ៖ មានភាពងាយស្រួល មិនចាំយូរក្នុងការពិបាកអាប់លុយសន្សំពិន្ទុ
ចំពោះម្ចាស់អាជីវកម្ម ៖ គ្មានការលំបាកក្នុងការអាប់លុយ មានភាពច្បាស់លាស់ មានរបាយការហិរញ្ញវត្ថុ
ចំពោះស្ថាប័ន ៖ មានភាពជឿនលឿន អនាម័យជាង សុវត្ថិភាព សេវាកម្មល្អ
 
កត្តាអ្វីខ្លះដែលត្រូវគិតដល់?
ដោយសារវាប្រើបច្ចេកវិទ្យាដូចនេះត្រូវការប្រព័ន្ធអ៊ីនធើណេតជាចាំបាច់ និងកាត(ត្រូវការណែនាំអ្នកប្រើប្រាស់ឲ្យ យល់ច្បាស់)
 
ផលលំបាក ហានិភ័យ និងដំណោះស្រាយ
ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍដូចនេះការយល់ដឹងពីបច្ចេកវិទ្យានៅមានកម្រិតជាពិសេសម្ចាស់អាជីវកម្មផ្ទាល់ខ្លួនតែម្តង។ ដូចជាការអញ្ជើញពួកគាត់មកទទួលការបង្រៀន ប៉ុន្តែមានបញ្ហាដោយមកមិនបានគ្រប់ គ្នានិងទទួលពត៌មានមិនបានដិតដល់។ ចំណុចមួយទៀត គឺទៅលើបុគ្គលិកតាមស្ថាប័ន ការប្រើប្រាស់កាតគឺទាមទារ អោយមានការបញ្ចូលលុយ ដូចនេះមានការងារបន្ថែមទៅលើបុគ្គលិក។

សម្រាប់ព័ត៌មាន សូមរង់ចាំតាមដានទាំងអស់គ្នាណា៎...

ពាក្យទាក់ទង


មតិយោបល់