តើក្មេងតូចអាចគេងស្រមុកដែរឬ?

សំណួរ៖ នាងខ្ញុំអាយុ 23 ឆ្នាំរស់នៅរាជធានីភ្នំពេញ។ ខ្ញុំមានកូនប្រុសអាយុ ៣ខែ។ ខ្ញុំ និងប្តីចេះតែស្តាប់ឮសំឡេងកូនខ្ញុំស្រមុកដូចសំឡេងឆ្មា។ ខ្ញុំឆ្ងល់ណាស់ថាក្មេងតូច ក៏អាចស្រមុកដែរ។ តើវាជារឿងធម្មតាឬក៏ជាបញ្ហាដែលត្រូវទៅជួបគ្រូពេទ្យ?

ចម្លើយ៖ កូនរបស់លោកស្រីប្រហែលជាមានបញ្ហានៅអាមីដាល់ ឬរលាកច្រមុះ។ នៅពេលគេង អាមីដាល់អាចរីកធំ ឬអាល្លែកហ្ស៊ីច្រមុះរ៉ាំរ៉ៃដែលធ្វើឲ្យមានសំបោរ និងតឹងច្រមុះ ធ្វើឲ្យត្បៀតផ្លូវដង្ហើមដែលនាំឲ្យឮសំឡេង។ ដូចនេះ ដំណោះស្រាយ គឺត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យច្រមុះថាតើមានបញ្ហាអាល្លែកហ្ស៊ីឬក៏អត់ និងមើលសាច់អាមីដាល់ថាធំកម្រិតណា ត្រូវកាត់ចេញឬក៏អត់ និងកាត់នៅពេលណា ព្រមទាំងវាយតម្លៃថាវាអាចប៉ះពាល់ដល់ការលូតលាស់និងការរៀនសូត្ររបស់ក្មេងឬទេ។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ

ពាក្យទាក់ទង


មតិយោបល់