សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអំពីប្រសិទ្ធភាពនៃឱសថផ្តាច់គ្រឿងញៀនរបស់...

តាមរយៈការផ្សព្វផ្សាយ ក្រោមចំណងជើងថា «ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀនផ្សំ ដោយប្តីក្មេងជាគ្រូឱសថ» ព្រមទាំងបានបញ្ជាក់ថា ឱសថនេះ ផ្សំឡើង ពីឬសឈើ ពីវល្លិ៍ និងប្រទាល ដែលមាននៅតែក្នុងព្រៃភ្នំ មានប្រសិទ្ធភាពខ្លាំង មិនត្រឹម អាចផ្តាច់គ្រឿងញៀននោះតែម្យ៉ាងនោះទេ គឺមាន ប្រសិទ្ធភាពច្រើនមុខទៀត ជាការផ្សព្វផ្សាយដែលមិនមានមូលដ្ឋាន បច្ចេកទេសវិទ្យាសាស្ត្រ ច្បាស់លាស់ឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយខ្វះការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា «ប្រសិទ្ធភាពនៃការព្យាបាលអ្នកញៀនគ្រឿងញៀន វាអាស្រ័យលើការអប់រំ និងប្តេជ្ញាចិត្តថែទាំរបស់អាណាព្យាបាលដល់អ្នកញៀនគ្រឿងញៀន និងការឧបត្ថម្ភពីសហគមន៍» ហើយសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋកុំជឿតាមការឃោសនាបំផ្លើសខុសពីការពិត អំពីប្រសិទ្ធភាពនៃឱសថផ្តាច់គ្រឿងញៀននេះ។

ក្រសួងសុខាភិបាល នឹងចាត់ឲ្យនាយកដ្ឋានជំនាញ ដើម្បីចុះទំនាក់ទំនងផ្ទាល់ជាមួយ អ្នកនាង ស្វែង សុជាតា ដើម្បីស្វែងរកការពិត...

ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

 

ពាក្យទាក់ទង


មតិយោបល់