តើអ្នករកស៊ីគួរបង្កើតអាជីវកម្មខ្លួនឲ្យបានច្រើនក្នុងចំរុះវិស័យ ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយ?

នាថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០១៧  វេលាម៉ោង ០៥និង ៣០ នាទីល្ងាច កន្លងទៅថ្មីៗនេះ Park Café បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំរៀបចំវេទិកាពិភាក្សាពី <ភាពខុសគ្នារវាងអាជីវកម្មមួយវិស័យ និងអាជីវកម្មចំរុះវិស័យ>  ដើម្បីជាការឆ្លើយតបទៅនឹងសំណួរដែលថា <តើអ្នករកស៊ីគួរបង្កើតអាជីវកម្មខ្លួនឲ្យបានច្រើនក្នុងចំរុះវិស័យ ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយ?>

វេទិកាពិភាក្សានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ផាកកាហ្វេសាខាត្រសក់ផ្អែម ដែលមានអ្នកចូលរួមជាង៥០នាក់ និង វាគ្មិនកិត្តិយស២រូបចូលរួមចែករំលែកបទពិសោធន៍គឺ
-លោក  ឌិន សុមេធារិទ្ធ ស្ថាបនិក និងនាយកប្រតិបត្តិនៃ The Frangipani Villa Hotels Group
-លោក លឹម សុជាតិ នាយកប្រតិបត្តិនៃក្រុមហ៊ុន Laksmi Prime Investment។

ភាពរសរវើកនិងពោរពេញដោយសក្តានុពលនៃវេទិកាពិភាក្សានេះតាមរយៈវាគ្មិននីមួយៗបានរៀបរាប់យ៉ាងក្បោះក្បាយអំពីភាពខុសគ្នានៃ Focus Business Model និង Diversification Business Model បទពិសោធនៃដំណើរការចាប់ផ្តើមធ្វើអាជីវកម្មពីរបែប ក៏ដូចជាការពង្រឹងយុទ្ធសាស្ត្រអនាគតទីផ្សារនីមួយៗ។ អ្វីដែលពិសេសនោះគឺកាលើកឡើងដែលថា <ត្បិតជាអាជីវកម្មមួយមុខក៏ពិតមែន ប៉ុន្តែក្នុងនោះនៅមានវិស័យជាច្រើនទៀតដែលទាមទារនូវសេវាកម្មល្អ និងទាន់ចិត្ត  ដូចការប្រៀបធៀបនឹងអាជីវកម្មសណ្ឋាគារមួយមុខ ដែលមានទាំងវិស័យភោគជនីយដ្ឋាន ម៉ាស្សា និងស្ប៉ា រួមជាមួយបន្ថែមទៀតផងដែរ>។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារRHB ក្រុមហ៊ុន Coca Cola និងក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia  ដោយមាន ហេលស៍ថាមខប Impact, F&B Pub និង សប្បាយ ជាដៃគូផ្សព្វផ្សាយ ហើយនិងការសហការឧបត្ថម្ភពីKofi ផងដែរ។

Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ។ ដូច្នេះ ក្នុងករណីដែលលោកអ្នកមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏  077 676 423 ក្នុងការកក់សំបុត្រចូលរួម។

ពាក្យទាក់ទង


មតិយោបល់