ឃ្លាខ្លីៗ​ តែមានអត្ថន័យសម្រាប់អ្នកបាក់ទឹកចិត្ត

សម្រាប់ពេលធម្មតា សម្តីដែលយើងនិយាយហាក់ដូចជាខ្យល់ដែលបក់កាត់ត្រចៀកគេផុតទៅ…

តែក្នុងខណៈដែលមនុស្សម្នាក់កំពុងតែបាក់ទឹកចិត្ត លែងមើលឃើញពីតម្លៃជីវិត ពាក្យពេចន៍មួយម៉ាត់ៗដែលស្រដីចេញទៅ គឺពិតជាមានឥទ្ធិពលខ្លាំងណាស់លើគេ…

បើសិនមនុស្សម្នាក់ដែលអ្នកស្គាល់កំពុងតែមានបញ្ហាបាត់បង់នូវកម្លាំង និងទឹកចិត្ត តើលោកអ្នកនឹងប្រាប់ទៅកាន់ពួកគាត់នូវពាក្យពេចន៍អ្វីខ្លះ?តើមានអ្វីខ្លះចង់ប្រាប់ដល់ពួកគេ?

ប្រហែលជាធ្លាប់ឆ្លងកាត់ច្រើន ឬតិចដងរួចហើយនូវអារម្មណ៍មួយនោះ ហើយក៏បានយល់ហើយមែនទេថាក្នុងកាលៈទេសៈបែបនោះ ក្នុងចិត្ត និងបេះដូងរងគ្រោះកម្រិតណា… 

ជាការរួមចំណែកមួយក្នុងការផ្តល់នូវកម្លាំងចិត្តដល់អ្នកដែលកំពុងតែធ្លាក់ក្នុងការគិតបែបអវិជ្ជមាន យើងខ្ញុំក៏សូមនាំមកជូននូវពាក្យពេចន៍ប៉ុន្មានឃ្លាដែលសង្ឃឹមថាអាចនឹងផ្លាស់ប្តូរការគិតរបស់អ្នកបានខ្លះ…បើគិតថាមាននរណាម្នាក់ដែលគួរអាន សូមចែករំលែកទៅកាន់ពួកគេផង…

១ អ្វីៗនឹងប្រសើរឡើង មានអ្វីចង់និយាយ អាចចែករំលែកជាមួយខ្ញុំបាន
ទោះបីជាពេលនេះ អ្នកអាចនឹងមានអារម្មណ៍ថាគ្រប់យ៉ាងហាក់ដូចជាងងឹតស្លុប តែត្រូវចាំថា «ក្រោយភ្លៀង មេឃស្រឡះ» អ្វីៗនឹងមិនដូចជាថ្ងៃនេះ និងពេលនេះនោះទេ…ហើយក៏ត្រូវចាំដែរថា «ម្នាក់នេះនឹងនៅទីនេះ ដើម្បីអ្នក…មានអ្វីចង់ចែករំលែក ម្នាក់នេះចាំស្តាប់ជានិច្ចណា៎…» 

២ ខ្ញុំប្រហែលជាមិនអាចជួយអ្វីបានច្រើន តែខ្ញុំនឹងធ្វើតាមដែលអាចធ្វើបាន ប្រសិនបើអ្នកប្រាប់ខ្ញុំ
គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីអ្នក…ខ្ញុំនឹងព្យាយាមតាមដែលអាចធ្វើបាន…

៣ វាមិនមែនជារឿងអ្វីចម្លែកទេ នរណាក៏ជួបរឿងបែបហ្នឹងដែរ គ្រាន់តែត្រូវចេះចែករំលែកវា
នរណាៗក៏ឆ្លងកាត់រឿងហ្នឹងដែរ គ្រាន់តែដោយសារមូលហេតុខុសគ្នា ហើយរយៈពេលឆាប់ ឬយូរតែប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ ជំហានដំបូងគេដែលអ្នកគួរធ្វើ គឺចែករំលែកវាជាមួយនឹងនរណាក៏បាន ឲ្យតែអ្នកទុកចិត្ត…

៤ និយាយវាចេញមកឲ្យអស់ កុំលាក់វាទុកក្នុងពោះអី អ្នកនឹងមានអារម្មណ៍ថាធូរសា្រលជាងមុន
«លើលោកនេះ គ្មានទេអាថ៌កំបាំង» កុំចេះតែលាក់វាទុកម្នាក់ឯង…លាក់បានពេលខ្លី តែបើទុកយូរៗទៅ វាកាន់តែយូរៗទៅហា…មិននិយាយ ម៉េចនឹងដឹងថាបានធូរស្រាលកម្រិតណាទៅ..

៥ បើសូម្បីតែអ្នកក៏បោះបង់ខ្លូនឯងចោលដែរ ចុះទម្រាំអ្នកដទៃ
អ្នកនៅតែជាមនុស្សម្នាក់សំខាន់សម្រាប់ខ្លួនឯង បើអ្នកខ្លួនឯងក៏មិនបារម្ភ និងធ្វើបាបខ្លួនឯងដោយមិនព្រមងើបចេញពីវាបែបហ្នឹង នរណាៗ ជាពិសេសមនុស្សដែលមិនចូលចិត្តអ្នកកាន់តែបានចិត្ត ហើយចង់ធ្វើបាបអ្នកដែរ…

៦ អ្នកគួរគិតបែបវិជ្ជមាន ហើយគិតត្រឹមបច្ចុប្បន្ននៅចំពោះមុខអ្នកសិន អ្នកអាចសុំជំនួយពីអ្នកនៅជុំវិញគ្រប់ពេល ជាជាងការគិតម្នាក់ឯងធ្វើម្នាក់ឯង...
យ៉ាងហោចណាស់ អ្នកក៏ទទួលបានការលើកទឹកចិត្តពីពួកគេដែរ…ទោះមិនបានច្រើន ក៏បានពីរបីម៉ាត់ដែរ…ដូចដែលបានប្រាប់ចឹងថា ក្នុងពេលបែបនេះ សម្ងំម្នាក់ឯង គឺគ្រោះថ្នាក់បំផុតហើយ
    
៧  មិនថាក្នុងកាលៈទេសៈបែបណា តែងតែមានមនុស្សម្នាក់ដែលចាំចែករំលែកស្នាមញញឹម និងទឹកភ្នែករបស់អ្នកជានិច្ច
ម្នាក់នេះណា…នឹងមិនបោះបង់ចោលអ្នកឡើយ បើទោះជាអ្នកផ្លាស់ប្តូរយ៉ាងណាក៏ដោយ…ក្តីបារម្ភ និងការយកចិត្តទុកដាក់តែងតែមានជានិច្ចសម្រាប់រូបអ្នក…

៨ The failure will lead us to succeed , be happy and try more!!!

ខ្ញុំយល់អារម្មណ៍មួយនេះ…តែត្រូវគិតថាអ្នកឯកាប៉ុណ្ណោះ តែខ្ញុំវិញជួបរឿងលំបាកច្រើនជាងអ្នករាប់រយដងតែក៏នៅតែព្យាយាមដកដង្ហើមមួយនេះ ដើម្បីកំដរពិភពលោកដែលបានបង្កើតយើងមក…កុំទន់ជ្រាយអី!!! កុហកខ្លួនឯងក៏បានថា…យើងនឹងអាចធ្វើបាន ខ្ញុំនឹងនៅជាមិត្ត ជាប្អូន ជាបង របស់អ្នកណា…អ្នកមិនឯកាទេ…

១០ ការលើកទឹកចិត្តពីក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួន ពិតជាអ្វីដែលត្រូវការបំផុត ហើយបើសិនជាអាច គួរតែព្យាយាមស្តាប់ធម៌អប់រំចិត្តផងដែរ…

១១ មុននឹងសម្រេចចិត្តគិតខ្លី សូមគិតដល់មនុស្សដែលស្រលាញ់ និងបារម្ភយើងជាងគេ តើពួកគាត់ពិបាកចិត្តយ៉ាងណា ពេលបាត់បង់រូបយើង? ហើយពេលទំនេរ គួរស្តាប់ធម៌អប់រំចិត្ត ដែលអាចជួយឲ្យចិត្តបានស្ងប់…

 ១២ When you fail to the hard time, you should remember that it’s not the end of the life.
When you are in hard time, someone might be in the worst time. So be positive and try to stand up again!!!

១៣ គ្មានអ្នកណា ចង់ធ្វើខុសនោះទេ…កុំចុះចាញ់ ស៊ូៗ!!!

ជាថ្មីម្តងទៀត…កុំលាក់ទុក…មិនថាមានរឿងអ្វីកើតឡើងឡើយ…ត្រូវមាននរណាម្នាក់ដែលខ្លួនឯងទុកចិត្តជាងគេ សម្រាប់ចែករំលែករឿងរ៉ាវក្នុងចិត្ត…

ពាក្យទាក់ទង


មតិយោបល់