តើកូនស្លាប់ក្នុងពោះ ឬការរលូតកូនបណ្តាលមកពីកត្តាអ្វីខ្លះ?

សំណួរ៖ នាងខ្ញុំរស់នៅភ្នំពេញ។ កាលពីពេលថ្មីៗនេះ មិត្តភក្តិខ្ញុំបានជួបគ្រោះអកុសលមួយ គឺកូនស្លាប់ក្នុងផ្ទៃដោយមិនដឹងមូលហេតុក្រោយពីមានផ្ទៃពោះជាង២ខែ។ នាងខ្ញុំចង់ដឹងថា តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយតើរយៈពេលប៉ុន្មានទៀត ទើបនាងអាចមានផ្ទៃពោះថ្មីបាន?

ចម្លើយ៖ ច្រើនជាង៨០%នៃការរលូតកូនកើតឡើងក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ។ ការរលូតកូនភាគច្រើនកើតឡើង នៅពេលដែលទារកក្នុងផ្ទៃ មានបញ្ហាហ្សេនេទិកពីកំណើត។ ជាទូទៅ បញ្ហាទាំងនេះមិនមានទាក់ទងជាមួយនឹងម្តាយទេ។
មូលហេតុដទៃទៀតនៃការរលូតកូន រួមមាន ៖
• ការបង្ករោគ
• ស្ថានភាពសុខភាពរបស់ម្តាយ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអុីត
• បញ្ហាអ័រម៉ូន
• ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ
• បញ្ហាសុខភាពផ្លូវកាយរបស់មាតា
• ស្បូនមិនប្រក្រតី។

មិត្តរបស់អ្នកគួរតែពិភាក្សាពីពេលវេលានៃការមានផ្ទៃពោះលើកក្រោយរបស់គាត់ជាមួយនឹងវេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតមួយចំនួន នឹងណែនាំឲ្យគាត់រង់ចាំមួយរយៈពេលសិន (ពីការមករដូវខែទី១ទៅខែទី៣) មុនពេលព្យាយាមមានផ្ទៃពោះម្តងទៀត។ ដើម្បីការពារការរលូតកូនម្តងទៀត វេជ្ជបណ្ឌិតរបស់គាត់ អាចនឹងណែនាំពីការព្យាបាល ដោយចំណាយពេលទាំងព្យាបាលសុខភាពផ្លូវកាយ និងផ្លូវចិត្តបន្ទាប់ពីការរលូតកូនលើកមុន។

បកស្រាយដោយ​ ៖ លោកស្រីវេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃAnna Women and Baby’s Center

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ពាក្យទាក់ទង


មតិយោបល់