រោគសញ្ញានៃជំងឺ និងការការពារ អំឡុងពេលអាកាសធាតុក្តៅខ្លាំង

រោគសញ្ញាជំងឺដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង
រោគសញ្ញារមួលក្រពើជាសញ្ញាបឋមថាអ្នកមានជំងឺទាក់ទងនឹងអាកាសធាតុក្តៅខ្លាំង ដែលអ្នកអាចវិវត្តទៅជាជំងឺអស់កំលាំងល្ហិតល្ហៃ ឬសន្លប់ដោយសារកំដៅខ្លាំង។ ខាងក្រោមនេះជារោគសញ្ញាគួរយល់ដឹង៖

ជំងឺអស់កម្លាំងល្ហិតល្ហៃដោយកម្តៅខ្លាំង 
o បែកញើសខ្លាំង
o ខ្សោយកម្លាំង
o ខ្លួនត្រជាក់ ស្លេក ស្បែកស្អិត 
o ជីពចរដើរញាប់
o ចង្អោរ ឬក្អួត
o ដួល 
ដំណោះស្រាយ៖
o ប្តូរទៅកន្លែងត្រជាក់
o ដាក់ខ្លួនដេក និងដោះសំលៀកបំពាក់
o ជូតកន្សែងត្រជាក់លើខ្លួនប្រាណជុំវិញ
o ក្រេបទឹកសន្សឹមៗ
o បើមានក្អួត និងបន្តរហូតបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

ជំងឺដួលសន្លប់ដោយកម្តៅខ្លាំង
o សីតុណ្ហភាពខ្លួនលើសពី៣៩.៥អង្សាសេ
o ស្បែកក្តៅ ក្រហម ឬស្ងួត
o ជីពចរដើរញាប់
o អាចបាត់បង់ស្មារតី
ដំណោះស្រាយ៖
o ប្តូរអ្នកជំងឺទៅកន្លែងត្រជាក់
o បញ្ទុះកំដៅខ្លួនជាមួយកន្សែងត្រជាក់ ឬងូតទឹក
o មិនត្រូវផ្តល់ទឹក
o បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

ការពារសុខភាពពេលអាកាសធាតុក្តៅខ្លាំង
នៅកន្លែងត្រជាក់៖ រក្សាខ្លួនឲ្យត្រជាក់ដើម្បីជៀសវាងជំងឺ 
• ជ្រកក្រោមម្លប់ឲ្យបានច្រើន (ម្លប់ដើមឈើ ម្លប់អាគារ ឬក្នុងម៉ាស៊ីនត្រជាក់)
• កុំជ្រើសរើសកង្ហាជាអទិភាពទី១
• ជៀសវាងនៅក្រោមថ្ងៃផ្ទាល់
• ស្លៀកពាក់សំលៀកបំពាក់ ស្តើង ស្រាល និងមានពណ៌ភ្លឺ (ស លឿង បៃតង ។ល។)
• ងូតទឹកត្រជាក់ ឬទឹកធម្មតាឲ្យបានញឹកញាប់
• តាមដានក្រុមមនុស្សងាយរងគ្រោះ២ដងក្នុង១ថ្ងៃ (ក្មេងអាយុក្រោម៥ឆ្នាំ វ័យលើស៦៥ឆ្នាំ ស្រ្តីមានផ្ទៃពោះ ជនមានជំងឺរ៉ាំរ៉ៃ

រក្សាជាតិទឹកជានិច្ទ៖ ពីព្រោះខ្លួនអ្នកបានបាត់បង់ជាតិទឹកច្រើនតាមរយៈញើស ហើយអាចឲ្យអ្នកខ្សោះជាតិទឹកខ្លាំង
• ផឹកទឹកឲ្យបានច្រើន ជាងពេលធម្មតា
• មិនត្រូវរងចាំដល់អ្នកស្រេកទឹកទេ
• ផឹកទឹក២ទៅ៤កែវរៀងរាល់ម៉ោងនៅពេលកំពុងធ្វើការក្រោមពន្លឺថ្ងៃ និងពេលហាត់ប្រាណ
• ជៀសវាងពិសារស្រា និងទឹកដែលមានកំហាប់ជាតិស្ករខ្ពស់
• ជួយរំលឹកអ្នកផ្សេងទៀតឲ្យឧស្សាហ៍ផឹកទឹក 
• ទឹកត្រូវតែដាំពុះជានិច្ច ដើម្បីជៀសវាងជំងឺរាក រាកមូល ឬអាសន្នរោគ

តាមដានព័ត៌មាន៖ តាមដានព័ត៌មានអាកាសធាតុ និងសុខភាព ដែលមានប្រភពច្បាស់លាស់ដើម្បីការពារសុខភាពអ្នកឲ្យបានល្អ ជាពិសេសតាមដានព័ត៌មានអំពីអាកាសធាតុក្តៅខ្លាំងដើម្បីរៀបចំសកម្មភាពបានត្រឹមត្រូវ។
(ប្រភពពីទំព័រហ្វេសបុករបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥) 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ពាក្យទាក់ទង


មតិយោបល់